ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​លទ្ធ​ការងារ​សម្រេច​បាន​ក្នុង​ការដោះស្រាយ​បញ្ហា​ទំនាស់​រវាង​អាជីវករ​នៅ​ផ្សារ​ព្រែក​ដំបូក​ស្ថិតនៅក្នុង​ភូមិ​ព្រែក​ដំបូក ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ÷​នៅ​សាលប្រជុំ​សាលាខេត្ត នា​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ដឹក​កិច្ចប្រជុំ ពិនិត្យ​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​ការដោះស្រាយ​បញ្ហា​ទំនាស់​រវាង​អាជីវករ​នៅ​ផ្សារ​ព្រែក​ដំបូក ស្ថិតនៅក្នុង​ភូមិ​ព្រែក​ដំបូក ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ដែល​ក្រុមការងារ​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត និង​អជ្ញាធរ​មូលដ្ឋាន ធ្វើ​ការដោះស្រាយ​អស់​រយៈពេល​ជាង​មួយ​ខែ​កន្លងមក ដោយ​បាន​ទទួល​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​។​

​បន្ទាប់​ពី​ក្រុមការងារ បាន​រាយការណ៍​អំពី​លទ្ធផល​ការសម្របសម្រួល​ដោះស្រាយ​ក្នុង​ជំហាន​ទី​១ និង​វឌ្ឍនភាព​លទ្ធផល​សម្រប​សម្រួល​ដោះស្រាយ​ក្នុង​ជំហាន​ទី​២​រួចមក នៅ​ពេល​បញ្ចប់ ឯកឧត្តម អភិបាលខេត្ត បាន​ធ្វើ​ការកោតសរសើ​ដល់​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ប្រឹងប្រែង​សម្របសម្រួល​ដោះស្រាយ​ក្នុង​ជំហាន​ទី​១ បាន​លទ្ធផល​ល្អ និង​ស្នើសុំ​បន្ត​ដោះស្រាយ​ជំហាន​ទី​២​នេះ អោយបាន​ចប់​ឆាប់ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការលក់ដូរ​របស់​បង​ប្អូន​អាជីវករ​យើង​។​

Filed in: ព័ត៌មានជាតិ