ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​រឿងរ៉ាវ​ទំនាស់​ដីធ្លី​រវាង ឯកឧត្តម មាស ប៊ុនឡី និង​ក្រុមហ៊ុន​ចិន ពេល​នេះ​សំណុំរឿង​បាន​ធ្លាក់​ដល់ដៃ​ឯកឧត្តម ដួង តារា ហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ រឿងរ៉ាវ​វិវាទ​ដីធ្លី​រវាង ក្រុមហ៊ុន​ចិន និង ឯកឧត្តម មាស ប៊ុនឡី ខណៈ​នេះ​សំណុំរឿង​បាន​ធ្លាក់​ដល់ដៃ ឯកឧត្តម ដួង តារា ហើយ​។​ចំពោះ​ករណី​ទំនាស់​នេះ មហាជន​សង្ឃឹមថា ឯកឧត្តម ដួង តារា នឹង​ជួយ​រក​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​តម្លាភាព ព្រោះ​មជ្ឈដ្ឋាន​ជាច្រើន​បាន​អះអាងថា ដី​ដែល​កំពុង​មានទំនាស់​ដែល​មាន​ទំហំ​ជាង​៣៥៧​ហិកតា ស្ថិតក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត​នេះ ត្រូវបាន​លោក មាស ប៊ុនឡី ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​ជា​យូរ​ឆ្នាំ​មកហើយ​។​

​ពាក់ព័ន្ធ​នឹង​ទំនាស់​វិវាទ​ខាងលើ បើ​តាម​ការអះអាង​ពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ដែរ​ថា ចំណុច​ដី​ទំនាស់​នេះ​មាន​ទំហំ​ប្រមាណ​៣៥៧​ហិកតា ជា​ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​ដី​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​អាស្រ័យ​ផល​នា​ពេលកន្លងមក​។​លុះ​ក្រោយមក​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​ខាងលើ​បាន​លក់​បន្ត​ទៅ​ឲ្យទៅ ឈ្មោះ មាស ប៊ុ​ឡី ដើម្បី​ធ្វើ​ការវិនិយោគ​។​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ក្រុមហ៊ុន​ចិន​ដែល​អះអាង​ថា​មាន​ដី​នៅ​ចំណុច​នោះ​ហាក់​ជាការ​ស្រពិចស្រពិល​មួយ ព្រោះ​ក្រុមហ៊ុន​ចិន​គ្មាន​ឯកសារ​គតិយុត្តិ​ណាមួយ​មក​បង្ហាញ​ឲ្យបាន​ច្បាស់លាស់​នោះ​ទេ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ បើ​ផ្អែកលើ​ឯកសារ​ជាច្រើន​ដែល ឯកឧត្តម មាស ប៊ុនឡី យក​មក​បង្ហាញ មជ្ឈដ្ឋាន​ភាគច្រើន​ផ្តោត​ការចាប់អារម្មណ៍ ព្រោះថា លោក​មាន​ឯកសារ​ជាច្រើន​ដែល​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ដែនដី​និង​ជំនាញ​គ្រប់​ជាន់ថ្នាក់ ពិសេស​រដ្ឋបាល​ខេត្ត​កំពត ដើម្បី​ផ្តល់​អទិភាព​ដល់​លោក​ធ្វើ​ការវិនិយោគ​និង​ធ្វើ​ការអភិវឌ្ឍន៍​នៅលើ​ដី​ទំហំ​៣៥៧​ហិកតា​។​

​ទាក់ទិន​នឹង​រឿងរ៉ាវ​ដីធ្លី​ចំណុច​ខាងលើ​នេះ​ដែរ បើ​យោង​តាម​លិខិត​លេខ​១៥៤ ល​.​ស ចុះ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៩ របស់ ឯកឧត្តម​អភិបាល​ខេត្ត​កំពត គោរព​ជូន សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដោយ​បាន​សំណើរ​សុំ​កាត់​ដី​ទំហំ ៣៥៧.០២៦៧ ហិកតា ចេញពី​ផែនទី​គម្រប​ព្រៃឈើ​បម្រុង ទុក​អចិន្ត្រៃយ៍ ឆ្នាំ​២០០២ និង​សុំ​ធ្វើ​អនុ​ប​យោគ​លើ​ទំហំ​ដី ៣៤២.០២៦៧ ហិកតា ជា​ដីឯកជន​របស់​រដ្ឋ ដើម្បី​ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ និង​រក្សា​ទុក​ដី​ទំហំ​១៥ ហិកតា ជា​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អំឡុង​ពេល​ថ្មី​នេះ ឯកឧត្តម ដួង តារា បាន​បង្ហោះ​សារ ក្នុងផេក​ផ្លូវកា​ររបស់​លោក ដោយ​បាន​សង្កត់ធ្ងន់ថា ករណី​អ្នកវិនិយោគ​ចិន​យំ​អត់​ចេញ​..​ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ទទួល​ការ​អនុញា​ត្ត​ឲ្យ​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​កំពត ស្របតាម​គោលនយោបាយ ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន​។​

​តាម​ការរៀបរាប់​ជំហាន​ដំបូង គឺ​តំណាង​ក្រុមហ៊ុន​បាន​រៀបចំ​ទិញ​ដី​បាន​ជា​ច្រើន​រយ​ហិកតា នៅ​ខេត្ត​កំពត ដោយ​បាន​ចំណាយ​ប្រាក់​អស់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ក្រោយមក​ក៏​មាន​មន្ត្រី​ជា​ទាហាន​ម្នាក់​បាន​ឈូស​ឆាយ​យក​ដី​គាត់​..​។​

​ជាមួយគ្នានេះ ឯកឧត្តម មាស ប៊ុនឡី សូម​ច្រានចោល​ទាំងស្រុង​នូវ​ការចោទប្រកាន់​នេះ ហើយ​ក៏​សូម​សំណូមពរ​ដល់ ឯកឧត្តម ដួង តារា មេត្តា​ជួយ​ពិនិត្យ​លើ​ឯកសារ​នានា ហើយ​ដោះស្រាយ​ដោយ​យុត្តិធម៌ និង​តម្លាភាព ព្រោះថា ដី​ទំហំ ៣៥៧.០២៥៧ ស្ថិតក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត​ព គឺជា​ដី​ដែល​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន ៤៥​គ្រួសារ ដោយ​មាន​ឯកសារ​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ​។​ចំពោះ​ក្រុមហ៊ុន​ចិន​ដែល​អះអាង​ថា មាន​ដី​ស្ថិត​ក្នុង​ទីតាំង​ខាងលើ​អាច​ចាត់ទុក​ជា​ជនរងគ្រោះ​ម្នាក់​ដែរ​ទៅ​ចុះ ព្រោះ​ក្រុមហ៊ុន​ចិន​នោះ​ចាញ់បោក​ជនជាតិខ្មែរ បី​ទៅ​បួន​នាក់ ដែល​ជា​មនុស្ស​ដែល​ចិន​ទុកចិត្ត ហើយ​ចិន​បាន​ប្រគល់​លុយ​រាប់លាន​ដុល្លារ ដើម្បី​ឲ្យជួយ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​ជន​ខិលខូច​ប៉ុន្មាន​នាក់​ខាងលើ បាន​យក​លុយ​ទាំងនោះ​មក​ចែក​គ្នា​ធ្វើជា​អ្នក​មាន​រហូត​មកដល់​បច្ចុប្បន្ន លុះ​ទឹក​ដល់​ច្រមុះ​ក៏​នាំគ្នា​ទៅ​ចង្អុល​ដី​របស់​លោក​ដើម្បី​យក​រួចខ្លួន​តែម្តង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ