ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាល​ខេត្ត​បន្ទាយមានជ័យ ទទួលបាន​អំណោយ​ជា​អង្ករ និង​សម្ភារ​មួយចំនួន​ពី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ធ​រងគ្រោះ​ដោយ​ទឹកជំនន់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖​នា​ព្រឹក​ថ្ងៃ​១៧ ខែតុលា ឆ្នាំ​២០២០​នេះ ក្នុង​នាម​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​អញ្ជើញ​នាំយក​នូវ​អំណោយ​ជា​អង្ករ និង​សម្ភារ មក​ឧបត្ថម្ភ​ដល់​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុងឱកាស​ដែល​ឯកឧត្តម​ប្រធាន​ព្រមទាំង​ក្រុម​ការងារ​ក៏​បាន​អញ្ជើញ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ និង​ជួបពិភាក្សា​ស្វែងយល់​ពី​ស្ថានភាព​ទឹកជំនន់ វិធានការ​ដោះស្រាយ​ឆ្លើយតប​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត ក្នុង​ការជួយ​ប្រជាពលរដ្ឋ​។​
​ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​គោរព​ជូនពរ​ឯកឧត្តម​និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ​គឺៈ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​ដោយ​សំភារៈ​ទាំងនោះ​រួមមាន​ដូចជាៈ​
១. មី ៣០០ កេស​
២. ត្រីខ ៣០០ យួរ​
៣. ទឹក​សុទ្ធ ៨០០ កេស​
៤. ទឹកក្រូច ១០០ កេស​
៥. ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល ១០ កេស និង​
៦. ថ្នាំ​មុលទី​វីតាមីន ១០​កេស​
៧.​អង្ករ ១០០​កា​រ៉ុង​៕

Filed in: ព័ត៌មានជាតិ