ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បន្ត​ចូលរួម​ផ្តល់​ស្បៀង​សង្គ្រោះ​បន្ទាន់​ដល់​ពុក​ម៉ែ​ប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ​នៅ​ទីកន្លែង​មាន​សុវត្ថិភាព សហការ​ជាមួយ​ស​ប្បរុស​ជន ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​(​ស្រីអូន​) ក្រុមហ៊ុន ទៀ ណាំ​ហាក់ និង ម៉ា​ស្ទើ​ក្លឹប ចំនួន​សរុប ៦៧០​គ្រួសារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ​៖ ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បន្ត​ចូលរួម​ផ្តល់​ស្បៀង​សង្គ្រោះ​បន្ទាន់​ដល់​ពុក​ម៉ែ​ប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ​នៅ​ទីកន្លែង​មាន​សុវត្ថិភាព ជាមួយ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​(​ស្រីអូន​) ក្រុមហ៊ុន ទៀ ណាំ​ហាក់ និង ម៉ា​ស្ទើ​ក្លឹប ចំនួន​សរុប ៦៧០​គ្រួសារ ក្នុងនោះ នៅ​ផ្លូវ​វាង​ក្រុង ប្រជាពលរដ្ឋ​មកពី​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ២៨០ គ្រួសារ ,​នៅ​ក្បាល​ស្ពាន​សែ​សិន សង្កាត់​ព្រះ​ព​ន្លា ២៦០ គ្រួសារ និង​នៅ​សាលា​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ១៣០​គ្រួសារ ទៀត អំណោយ​ក្នុង​១​គ្រួសារ ទទួលបាន​អង្ករ ១០​គីឡូក្រាម​,​ភួយ​១ ត្រីខ ១០​កំប៉ុង មី​១​កេស ។​

​យោង​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បន្ទាយ​មាន ជ័យ​ឱ្យដឹងថា ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ​គិត​ត្រឹម​ថ្ងៃទី​១៥​ខែ​តុលា​នេះ​ផល​ប៉ះ ពាល់​លើ​៩​ក្រុង ស្រុក ៣៧ ឃុំ សង្កាត់​បណ្តាលឱ្យ​លិច​លង់ទឹក​មនុស្ស​ស្លាប់​០៦​នាក់ ប៉ះពាល់ លំនៅឋាន​សរុប​ចំនួន​៨៥៣៥​ខ្នង មនុស្ស ៣៤ ៧១៣ នាក់ និង​បាន​ជន្លៀស​ទៅ​ទី​ទួល សុវត្ថិភាព ចំនួន ១ ៤៧៣ គ្រួសារ មាន​មនុស្ស ៥ ៦២៦ នាក់ លិច​ស្រែ​ចំនួន​១១ ១៨៨ ហិកតា ដំឡូង​មី ១ ៩០៤ ហិកតា និង​ដំណាំ​រួមផ្សំ​៤១៩​ហិកតា​សាលារៀន​៥២​កន្លែង ត្រូវ​ផ្អាក​ការ សិក្សា​មណ្ឌល​សុខភាព​៦​កន្លែង វត្ត​២៥​សាលាឃុំ​២ ផ្លូវ​៣៦៨​កន្លែង (​ប្រវែង ២០០ ៨៨៧ ម៉ែត្រ​)៕

Filed in: ព័ត៌មានជាតិ