ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រោមម្លប់សន្តិភាព​!​ឈ្នះ​!​ឈ្នះ​! ដោយសារ​ដឹកនាំ​ដែល​មាន​ឆន្ទៈ​បម្រើ​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​គឺ​លោក ស្នងការ​ខេត្តបាត់ដំបង​តែងតែ​ចុះ​ជួយ​គ្រប់​ទីកន្លែង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​ស្រុក​១៤​រោច​ខែ​អស្សុជ​ឆ្នាំជូត​ទោស័ក ព​.​ស​២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០ ​ឧត្តមសេនីយ​ត្រីសាត គឹម​សាន​បញ្ជា​ឱ្យ​កងកម្លាំង​នគរបាល​ទាំងអស់​ត្រៀម​លក្ខណៈ​បន្ថែមទៀត​ដើម្បី​ចេញ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​។​

​អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ រួម​ទាំង​អនុសាសន៍​ណែនាំ​បន្ថែម​របស់​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង​និង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង និង​ដោយ​បាន​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​អាកាសធាតុ នាពេល​នេះ​និង​ពេល​ជា​បន្តបន្ទាប់​ទៀត លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ដាក់​បទបញ្ជា​ទៅដល់​គ្រប់​អង្គភាព​ចំណុះ​ស្នងការដ្ឋាន​ត្រូវ​ប្រមូលផ្តុំ​កងកម្លាំង បំពាក់​ដោយ​មធ្យោបាយ សម្ភារៈ​បន្ថែម​ទៀត​សម្រាប់​ចេញ​អន្តរាគមន៍ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និង​សត្វពាហនៈ​របស់​គាត់​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ភ្លាមៗ​ក្នុងករណី​មាន​គ្រោះធម្មជាតិ​កើតឡើង ។

​សូម​ជម្រាប​ជូន​ថា អំឡុង​ពេល​នេះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​បាត់ដំបង ហាក់បីដូច​មាន​ការធូរស្រាល​ជាង​មុន​បន្តិច​បណ្តើរៗ​ហើយ ក៏ប៉ុន្តែ​ដោយសារ​ស្ថានភាព​អាកាសធាតុ​នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​មូលដ្ឋាន​ជា​បន្តបន្ទាប់ ដូច​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​
​ឧតុនិយម ។ រាល់​ការអនុវត្ត​ចាំបាច់​មន្ត្រីនគរបាល​គ្រប់​អង្គភាព​ត្រូវ​ត្រៀម​លក្ខណៈ​មធ្យោបាយ​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ចេញ​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ទទួល​រងគ្រោះ​ទាន់ពេលវេលា​។

​ក្រៅពីនេះ​មន្ត្រីនគរបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់​គ្រប់​ពេលវេលា​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​និង​សង្គម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រែង​មាន​ជនល្មើស​ឆ្លៀត​ឱកាស​ធ្វើ​សកម្មភាព លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រងគ្រោះ​នៅតាម​មូលដ្ឋាន​ផង ៕

Filed in: ព័ត៌មានជាតិ