ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ សីហនុ ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ឃុំ ស្រុក​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឃុំ ស្រុក ចុះ​ពិនិត្យ​ជំនន់​ទឹកភ្លៀង​នៅតាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​បន្ត​ចុះ​ពិនិត្យ​មើល​តាម​អូ ប្រឡាយ​រំដោះ​ទឹកជំនន់ ដោយ​បញ្ជា​គ្រឿងចក្រ​ចំនួន ៩​គ្រឿង បែងចែក​ជា​ពីរ​គោលដៅ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ភូមិ ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ​ភូមិ ឃុំ ដែល​នៅ​ជិត​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​តាមដាន​ស្ថានភាព​អាកាសធាតុ ជាប់​ជាប្រចាំ ប្រសិន​មាន​ភាពចាំបាច់​យើង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​បាន​ទាន់ពេលវេលា​។​
​សូម​រំលឹក​ថា​កាលពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លងមក ជំនន់​ទឹកភ្លៀង​បាន​ធ្វើឲ្យ​ជន់​លិច​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មានដូចជា ឃុំ​ទួល​ទទឹង ឃុំ​សំរុង និង​ឃុំ​អណ្តូង​ថ្ម​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

Filed in: ព័ត៌មានជាតិ