ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រោយ​ពី​ការងារ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់ ទឹកភ្លៀង​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ​ស្នងការ​នគរបាល ខេត្ត​បាន​ជួប​សំណេះ សួរសុខទុក្ខ និង​បើកប្រាក់​គោលនយោបាយ​ជូន​មន្ត្រីនគរបាល​ចូលនិវត្តន៍ និង​គ្រួសារ​មន្ត្រីនគរបាល មរណៈ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ ថ្ងៃ​សុក្រ​ត្រូវ​នឹង​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០​នៅ​ស្នងការដ្ឌាន​នគរបា​ល​ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​កម្មវិធី ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី​( សិទ្ឋិ ឡោះ )​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ជួប​សួរសុខទុក្ខ សំណេះសំណាល និង​បើកប្រាក់​គោលនយោបាយ​ជូន​មន្ត្រីនគរបាល​ចូលនិវត្តន៍ និង​គ្រួសារ​មន្ត្រីនគរបាល​ម​រណៈ​សរុប​ចំនួន ៨៨​នាក់ សរុប​ទឹកប្រាក់ អស់ ៧៩៣,៩២៦,០៤០ រៀល នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​

​មានប្រសាសន៍ នៅក្នុង​កម្មវិធី​នោះ​ផង​ដែល លោក​ឧត្តមសេនីយ៍ត្រី (​សិទ្ធិ ឡោះ​) ស្នងការ​នគរបាល​ខេត្ត​បាន​សំដែង​នូវ​ការគោរព​រាប់អាន ស្រឡាញ់ ពី​ក្នុង​ចិត្ត​របស់​លោក​ផ្ទាល់ ក៏​ដូច​ជា​ការ​ផ្ដាំផ្ញើរ សួរសុខទុក្ខ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់​មន្ត្រីនគរបាល និង​គ្រួសារ​ម​រណះ ទាំងអស់ ។

​លោក​បាន​បន្តទៀតថា ការបើកប្រាក់​គោលនយោបាយ​នេះ គឺជា​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ នៃ​ក្រសួង​មហាផ្ទៃ ដែលមាន​សម្ដេច​ក្រឡាហោម ស ខេង ជា​ប្រមុខ​និង ថ្នាក់ដឹកនាំ អគ្គស្នងការ​នគរបាល​ជាតិ ជូន​បងប្អូន​មន្ត្រីនគរបាល​ដែល​ចូលនិវត្តន៍ និង​គ្រួសារ​មន្ត្រីនគរបាល​ដែល មរណភាព ។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​នគរបាល ខេត្ត បាន​ជូនពរ ដល់​មន្ត្រីនគរបាល ដែល​ចូល​និវត្តន៍ និង​ក្រុមគ្រួសារ មន្ត្រីនគរបាល ម​រណះ ទាំង​៨៨ នាក់​សូម​ជួបតែ សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង សម​ប្រកប​ទៅ​ដោយ​នូវ ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ​វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត ឡើយ កម្មវិធី​បាន​បញ្ចប់ទៅ ប្រកប​ដោយ​ភាពស្និទ្ធស្នាល និង​រីករាយ​យ៉ាង​ក្រៃលែង គឺជា​គ្រួសារ​តែមួយ​( អរគុណ​សន្តិភាព​)៕

Filed in: ព័ត៌មានជាតិ