ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត រួមជាមួយលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងមន្ត្រីក្រោមឱវាទ មានសំភារះទូក កាណូត អាវពោង និងរថយន្ត នៅតែខិតខំបន្តជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងការជន្លៀសនិង ដឹកជញ្ជូនទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋលិចលង់លំនៅដ្ឋានក្នុងភូមិសាស្ត្រឃុំមួយចំនួនរបស់ស្រុកមង្គលបូរី ដើម្បីរកទីទួលសុវត្ថិភាព ៕