ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

កម្លាំងចម្រុះ​កំពុង​សង្គ្រោះ​ប្រជាពលរដ្ឋ នៅតាម​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ដង្កោ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ កំពុង​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅតាម​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ដង្កោ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ចំនួន​៥ ក្នុង​ខណ្ឌ​ដង្កោ បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ ហើយ​ក្រៅពីនេះ​មិន​មាន​តំបន់ ណា​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះឡើយ​។ បើ​តាម​លោក ឃួ​ង ស្រេង កម្លាំង​សមត្ថកិច្ច​ចម្រុះ សរុប​ជាង​៦០០​នាក់ មាន​ទាំង​នគរបាល អាវុធហត្ថ និង​យោធា​ន ជាច្រើន​រូប​កំពុង​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព​។​

​គួរ​ជម្រាប​ថា តាំងពី​យប់​ថ្ងៃ​ទី​១៤ ខែតុលា រហូតមក​ដល់​ព្រឹក​នេះ លោក ឃួ​ង ស្រេង នៅ​បន្ដ​ដឹកនាំ​កម្លាំង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដដែល​។ ដោយឡែក ស្ថានភាព​ទឹក មិន​ទា​ន់ស្រក​ចុះ​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ