ទាន់ហេតុការណ៍
សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

​កុមារ​សម្រាក​ព្យាបាល​ជំងឺ និង​ចាស់ជរា​គ្មាន​ទីពឹង​៧៥​គ្រួសារ​ទទួល​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កុមារ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​ចំនួន​១៥ នាក់ និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥៥​គ្រួសារ មក​ពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ទទួលបាន​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​។

​ដោយ​មើលឃើញ​អំពី​ភាពលំបាក ខ្វះ​ខាត់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​អន្តរកាល​នៃ​វិបត្តិកូ​វីដ​១៩ កាលពី​ថ្ងៃ​ទី​០៧ ខែ តុលា ឆ្នាំ​២០២០ លោកស្រី​លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​គណៈប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​កុមារ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​ចំនួន ១៥ នាក់ ដែល​មក​ពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ។ អំណោយ​សម្រាប់​កុមារ​ម្នាក់ៗ មាន​គ្រឿងឧបភោគ​បរិភោគ​១​ថង់ និង​ថវិកា​មួយចំនួន ដោយឡែក​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​វះកាត់ ទទួលបាន​អង្ករ​២៥​គីឡូក្រាម និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​បន្ថែម​។​

​ក្រោយពី​បាន​ចុះសួរសុខទុក្ខ ផ្តល់​អំណោយ​ដល់​កុមារ​តូចៗ​រួចមក លោកស្រី ក៏​បាន​បន្តដំណើរ​មក​ចូលរួម​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥៥​គ្រួសារ ក្នុងនោះ​មក​ពី​ក្រុង​កំពត​ចំនួន​៤០​គ្រួសារ និង​ស្រុក​ទឹកឈូ​ចំនួន​១៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ស្ករស​១​គីឡូក្រាម ក្រមា​១ អាវយឺត​១​កញ្ចប់ និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល ។​

​នា​ឱកាស​នោះ លោកស្រី​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ចាស់ជរា​គ្មាន​ទីពឹង ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​លោកស្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​អនុវត្ត​នូវ​វិធានការ​អនាម័យ​ការពារកូ​វីដ​១៩ ដូចជា លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ ទឹកស្អាត ឬ​ទឹក​អាល់​កុល , ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ ,​ចៀសវាង​ប៉ះពាល់​ជិតស្និត​ជាមួយ​អ្នកជំងឺ​គ្រុនក្តៅ ក្អក ឬ ផ្តាសាយ ចៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ១១៥ ដោយ​ឥតគិតថ្លៃ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ