ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​កំពត​ក្រើនរំឭក​មន្ទីរ​អង្គភាព​ឲ្យ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អភិបាល​ខេត្ត​កំពត​បា​ន​ក្រើនរំលឹក​ដល់​មន្ទីរ អង្គភាព​ជំនាញ​មួយចំនួន​ឲ្យ​បន្ត​ខិតខំ​យកចិត្តទុកដាក់​សហកា​រ​ជាមួយនឹង​អាជ្ញាធរ​ក្រុង​ស្រុក អនុវត្ត​កា​ងារ​របស់ខ្លួន ឲ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ ពិសេស​ពាក់ព័ន្ធ​លើ​វិស័យ​ផលិត​ទឹកស្អាត វិស័យ​អគ្គីសនី វិស័យ​ដីធ្លី វិស័យ​អប់រំ វិស័យ​ទេសចរណ៍ និង​ការងារ​បម្រើ​សេវា​រដ្ឋបាល សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​មូលដ្ឋាន​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល ខេត្ត ដើម្បី​ពិនិត្យ​លើ វឌ្ឍនភាព​ការងារ​ប្រចាំ​ខែ​កញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ តាមរយៈ Video Conference ពី​បណ្ដា​រដ្ឋបាល​ក្រុង​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ណែនាំ​ឲ្យ​ជំនាញ សហការគ្នា​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​បំពេញ​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយនេះ លោក​បាន​លើកយក​ចំណុច​មួយចំនួន ដូចជា ត្រូវ​ថែរក្សា​ប្រភពទឹក ដើម្បី​ផ្គត់ផ្គង់​លើ​បណ្ដាញ​ផ​លលិត​ទឹកស្អាត​នៅក្នុង​ខេត្ត​កំពត ទាំង​១៦​មូលដ្ឋាន ថែទាំ​បណ្ដាញអគ្គីសនី​តាម​បណ្ដា​មូលដ្ឋាន​។ ដោយឡែក​នៅក្នុង​ខេត្ត សូមឲ្យ​អាជ្ញាធរ​សហការ​ជាមួយ​អង្គភា​ព​អគ្គិសនី ធ្វើ​អន្តរាគមន៍​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ចៀសវៀង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​។ មន្ទីរអប់រំ​ត្រូវ​យកចិត្តទុកដាក់​ណែនាំ​ដល់​សាលា​គ្រប់​កម្រិត​អំពី​បញ្ហា​អនាម័យ ដើម្បី​បញ្ចៀស​នូវ​ជំងឺឆ្លង​ផ្សេងៗ​។ ចំពោះ​ការដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​វិស័យ​ដីធ្លី សូម​ឲ្យ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ ពិសេស​ត្រូវ​ខិតខំ​ជំរុញ​ការបម្រើ​សេវា​រដ្ឋបាល សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។

​ក្នុងឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បង្កើន​ស្មារតី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន រៀបចំ​សោភ័ណ្ឌភាព តាម​បណ្ដា​មូលដ្ឋាន របស់​ខ្លួន​ឲ្យបាន​ស្អាតល្អ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ កាន់តែ​ច្រើន​បន្ថែមទៀត ព្រោះ​វា​ជា​ប្រភព​ចំណូល​សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​។ ជាមួយ​ឱកាស​នោះ​ដែរ​លោក​អភិបាលខេត្ត​ក៏​បាន​ធ្វើ​ការកត់សម្គាល់​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេចបាន និង​បាន​សម្ដែង​ការកោតសរសើរ​ដល់​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​កង​កម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ដែល​បាន​រួម​សហការ​គ្នា​ធ្វើឲ្យ​លទ្ធផល​ការងា​ររបស់​រដ្ឋបា​ល​ខេត្ត​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ ២០២០​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ពិសេស​បើ​ទោះបី​កម្ពុជា​យើង និង​និយាយ​ដោយឡែក​សម្រាប់​ខេត្ត​កំពត​ទទួលរង​ឥទ្ធិពល​វិបត្តិកូ​វីដ​១៩​ក្ដី ខេត្ត​កំពត​ក៏​អាច​សម្រេច​លើ​ការងារ​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ ដែល​ជា​ប្រភព​អភិវឌ្ឍ​ខេត្ត​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ