ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ពិធី​សម្ភោ​ធ​អាគារ និង​សមិទ្ធផល​នានា​របស់ ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​សីហា ឆ្នាំ​២០២០ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រុមប្រឹក្សា អភិបាលខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ដ្រីរាជការ ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​យោងតាម​របាយការណ៍ សាងសង់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានបង្ហាញ​ថា ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​៦៥.០០៤​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​និគម​ន៍​លើ ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ មាន​ចម្ងាយ​ប្រមាណ​១ គីឡូម៉ែត្រ ពី​សាលាខេត្ត​ត្បូងឃ្មុំ ដែល​កាលពី​អំឡុង​ពេល​ប្រមាណ​ជាង​០២​ឆ្នាំមុន ភូមិសាស្ដ្រ​នេះ​ពោរពេញ​ទៅដោយ​ចំការ​ម៉ៃសាក់​ហ៊ុព័​ន្ធ​ដោយ​ព្រៃ​ស៊ុប​ទ្រុប គ្មាន​ហេដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវថ្នូល់ ពិបាក​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​មាន​តែ​ផ្លូវលំ​តូច​មួយ​ប៉ុណ្ណោះ​។​

Filed in: ព័ត៌មានជាតិ