ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុម​ការងារ​បាន​អញ្ជើញ​មក​ប្រគល់​ផ្ទះ​សប្បុរ​សមធ៌​ទី​១២​ជូន​លោកយាយ​យាម អែម អឿន​(​ត្រូវជា​បងប្អូន​បង្កើត​) និង​ជួប​សំណេះសំណាល​ជាមួយ​ប្អូន ប្រជា​ពលរដ្ធ​ចំនួន​១០០​គ្រួសារ​ក្នុង​ស្រុក​កំពង់សៀម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ÷​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ស្រាពណ៏ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម រួម​ជា​សមាជិក​ក្រុុមការងា​រ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ស្រុក និង​ឃុំ​បាន​អញ្ជើញ​មក​ប្រគល់​ផ្ទះ​សប្បុរសធម៌​ទី​១២ ជូន​លោកយាយ យាម អែម និង​លោកយាយ យាម អឿន (​ត្រូវជា​បងប្អូន​បង្កើត​) និង​ជួប​សំណេះសំណាល​ជា មួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ នៅ​ភូមិ​រមាស ឃុំ​អំពិល ស្រុក​កំពង់សៀម​។

​ផ្ទះ​នេះ​ត្រូវបាន​ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​លោកជំទាវ ម៉ក់ ស៊ីថា លោក ចាយ បូរិន និង​លោកជំទាវ ព្រះ​នាគ​មុនី​ព្រះ​មេគុណ​ខេត្ត ប៊​ត តាំង​ឆេង ព្រះ​មេគណ​ខេត្ត​កំពង់ចាម និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​សប្បុរសជន​ជិត​ឆ្ងាយ​សហការី​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​ជាង ៨​លាន​រៀល សម្រាប់​ធ្វើ​ការកសាង​ផ្ទះ​ថ្មី​មួយ​ខ្នង​នេះ​។ លោកយាយ យាម អែម បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប​សប្បាយ រីករាយ​ឥតឧបមា និង​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម លោកជំទាវ និង​សមាជិក​ក្រុមការងារ និង​សប្បុរសជន​ទាំងអស់​ចំពោះ​សណ្តាន​ចិត្ត​មនុស្សធម៌​ដ៏​ប្រពៃ​នេះ​។

​លោក ប៊ិន ឡា​ដា អភិបាលស្រុក​បាន​រាយ​ការណ៍​ជូន​អង្គពិធី​ជ្រាប​ពី​ដំណើរការ​សាងសង់​ផ្ទះ​សប្បុរសធម៌​ជូន​លោកយាយ​ពីរ​នាក់​បងប្អូន​នេះ និង​សកម្មភាព​ការងារ​សប្បុរសធម៌​សំខាន់ៗ​មួយចំនួន​ទៀត​ដែល​ឯកឧត្តម​ប្រធាន​ក្រុុមការងារ លោកជំទាវ និង​សហការី​បាន​យកចិត្តទុកដាក់ និង​គិតគូ​ដោះស្រាយ​ជូន​បងប្អូន​បាន​ទាន់ពេលវេលា​ដូចជា​៖ គ្រោះថ្នាក់​ចរាចរ រន្ទះបាញ់ ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ បាក់​ច្រាំង​ទន្លេ ជួយ​ដល់​ចាស់ជរា ក្មេង​កំព្រា ជនពិការ និង​ស្ត្រី​មេ​មា​យ​ទីទាល់ក្រ ងាយ​រងគ្រោះ​។ កាយវិការ​ប្រកប​ដោយ​គុណធម៌ មនុស្សធម៌ គិតគូ​ខ្វល់ខ្វាយ យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដ៏​ប្រពៃ​នេះ និង​ជា​ពិសេស​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​នាម​ជា​ប្រធាន​ក្រុមការងារ​ចុះ​ស្រុក​កំពង់សៀម ធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្រុក​កំពង់សៀម​ទាំងមូ​លមាន​ក្តីរំភើប កក់ក្តៅ សប្បាយរីករាយ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​ឯកឧត្តម​ប្រធាន និង​សហការី​ក្រោម​ម្លប់​សុខសន្តិភាព​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​នាឱកាស​នេះ ឯកឧត្តម​ក្នុងនាម​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះជួយ​ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត សម្តេច​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី​ប្រធានព្រឹទ្ធសភា មក​ជូន​បងប្អូន ពិសេស​លោកយាយ និង​សូម​ចូលរួម​អបអរសាទរ​លោកយាយ ដែល​ទទួល​បាន​ផ្ទះ​ថ្មី ហើយ​សម្តេច​បាន​ជូនពរ​ឲ្យ​លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​ជួប​តែ​ពុទ្ធពរ​ទាំង​៤ ប្រការ គ្រប់ៗ​គ្នា​។ ភ្ជាប់​ជាមួយ​សមិទ្ធផល​នេះ លោក​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម និង​សមាជិក​ក្រុម​ការងារ​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដែល​បាន​យកចិត្ដទុកដាក់ គិតគូ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ជា​ពិសេស​បាន​ចុះ​ដោះ ស្រាយ​បញ្ហា​ជូន​លោកយាយ​បាន​ទាន់ពេលវេលា ហើយ​កាយវិការ​សប្បុរសធម៌ និង​វប្បធម៌​ចែក រំលែក​នេះ បាន​បង្ហាញ​ពី​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​បញ្ហា​ជីវភាព សេចក្តី​សុខទុក្ខ​ប្រចាំថ្ងៃ​របស់​បងប្អូន​។ ភ្ជាប់​ទៅនឹង​ការងារ​មនុស្ស​ធន៌​នេះ លោក​បាន​លើក​ទឹក ចិត្ត និង​គាំទ្រ​គ្រប់​សកម្មភាព​ទាំងអស់​ដែល​ចូលរួម​ដោះស្រាយ​ទុក្ខលំបាក ដើម្បី​ចូលរួម​កែលម្អ​កម្រិតជីវភាព និង​អភិវឌ្ឍ​មូលដ្ឋាន​ផ្ទាល់​ឲ្យ​កាន់តែ​រីកចម្រើន ក្រោម​ម្លប់​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា និង​ការពារ​ឲ្យបាន​នូវ​សន្តិភាព​នេះ​។​

​ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន ឯកឧត្តម​ប្រធាន​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការថែរក្សា​សុខភាព អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​-១៩ នៅ​មូលដ្ឋាន​របស់​ខ្លួនឲ្យបាន​។ ចំពោះ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ឯកឧត្តម​ប្រធាន​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​លើ​ការងារ​បង្កបង្កើនផល (​ស្រូវ ដំណាំ បន្លែ ចិញ្ចឹមសត្វ និង​ត្រី​) នៅ​តាម​គ្រួសារ​នី​មួយៗ​បើ​មិន​បាន​លក់ដូរ ក៏​បាន​ត្រឹម​ផ្គត់ផ្គង់​នៅក្នុង​គ្រួសារ​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​កាត់បន្ថយ​ការចំណាយ និង​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ប៉ុន្តែ​បើ​មានលទ្ធភាព​គួរតែ​ពង្រីក​ផលិតកម្ម​ដូចជា​ដាំ​បន្លែ ចិញ្ចឹម​មាន់ ត្រី និង​កង្កែប ដើម្បី​ចូលរួម​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ទីផ្សារ បង្កើត​ការងារ និង​ចំណូល​សម្រាប់​គ្រួសារ ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រង់ចាំ​ជួយ​ទាំង​ផ្នែក​បច្ចេកទេស​។ ចំពោះ​កិច្ចការ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្ញើ​សារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស និង​ក្មួយៗ​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា ហើយ​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម (​ចិញ្ចឹម​មាន់ ចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​) និង​ចង់បាន​ព័ត៌មាន​បន្ថែម​អំពី​ការងារ​បច្ចេកទេស និង​ពូជ សូម​អញ្ជើញ​ទាក់ទង​ទៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​សាមី​របស់ខ្លួន ឬ​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម​នៅ​តាម​ស្រុក ហើយ​សម្រាប់​ក្មួយៗ​និស្សិត​អាច​ចូល​មើល ឬ​ស្រាវជ្រាវ​ក្នុង Websites ឬ Facebook របស់​ក្រសួង​បាន​។​

Filed in: ព័ត៌មានជាតិ