ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ចុះសួរសុខទុក្ខ​ប្រជាកសិករ និង​ជំរុញ​ការដាំដុះ និង​ចិញ្ចឹមសត្វ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ឯកឧត្តម គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​ចែក​ជូន​គ្រាប់ពូជ កាលពី​ពាក់កណ្តាល​ខែ​មិថុនា​កន្ល​ង​ទៅ ដែល​ជា​ការឧបត្ថម្ភរ​បស់​ឯកឧត្តម​ផ្ទាល់ ក្នុងន័យ​ជួយ​លើកស្ទួយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២០ ។​

​ឯកឧត្តម គឹ​ង វណ្ណៈ បាន​ថ្លែងថា វិស័យ​កសិកម្ម គឺ​អាច​បង្កើត​នូវ​ចំណូល​សេដ្ឋកិច្ចជាតិ និង​បង្កើន​នូវ​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដូច្នេះ​កាលពីពេល​ថ្មីៗ​កន្លងទៅ ឯកឧត្តម​បាន​ធ្វើ​ការចែក​គ្រាប់ពូជ​ដំណាំ​ជូន​ដល់​កសិករ ក្នុង​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ដើម្បី​ជា​ការផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រជាកសិករ​។​

​បន្ថែម​លើស​នេះ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​ណែនាំ​ដល់​ប្រជាកសិករ​ទាំងអស់ ដែល​មាន​ផ្ទៃដី​ទំនេរ គួរ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ និង​ការ​ចិញ្ចឹមសត្វ តាម​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ​ដើម្បី​ទទួល​បាន​ទិន្នផល​ល្អ​។​

​ម្យ៉ាងទៀត រដូវ​នេះ​ជា​រដូវវស្សា សូម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ តាមរយៈ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អាកាសធាតុ នៅពេល​មាន​ភ្លៀង ផ្គរ រន្ទះ និង​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជំងឺ​គ្រុនឈីក គ្រុនឈាម និង​គ្រុនចាញ់​ដែល​មាន​សត្វ​មូស​ជា​ប្រភព​ចម្លង​។​

​ក្នុងឱកាស​នោះ​ផង​ដែរ​ឯកឧត្តម គឹ​ង វណ្ណៈ បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​កសិក​រដូម​មេត្តា​កុំ​ទាន់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ព្រោះ​ប្រទេស​គេ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​នោះទេ ដោយ​កំពុង​នាំ​គ្នា​ទប់ស្កាត់​កូវី​ដ​១៩​ថ្មី​៕

Filed in: ព័ត៌មានជាតិ