ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ជួប​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ចាស់ជរា ពិការ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ មក​ពី​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ​ដូនពេញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី ០១ ខែ សីហា ឆ្នាំ ២០២០​នេះ នៅ​សាលាខណ្ឌ​ដូនពេញ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ ដឹកនាំ​ដោយ លោក សុខ ពេញវុ​ធ ប្រធានកិត្តិយស​អនុសាខា បាន​រៀបចំ​ពិធី​ជួប​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​ចាស់ជរា​ចំនួន​៣១​គ្រួសារ ពិការ​ចំនួន​៦​គ្រួសារ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៤​គ្រួសារ សរុប​ចំនួន​៤១​គ្រួសារ ដែល​ជ្រើសរើស​មក​ពី​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ ។

​នា​ឱកាស​នោះ លោក​ប្រធានកិត្តិយស​អនុសាខា បានលើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូ​ខ្ពស់​ជាប់​ជានិច្ច​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​“ ។

​អំណោយ​មនុស្សធម៌​ដែល​បាន​ចែក​ជូន​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ មី​១​កេស ថ្នាំ​ដុសធ្មេញ​១​ដុំ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​ប្រធាន​កិត្តិ​សយ​អនុសាខា​ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ការពារ និង​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង ៕

Filed in: ព័ត៌មានជាតិ