ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ស្ពានឈើ “​ដំរី​ផុង​”​នៅ​ឃុំ​ស្ទឹង​កែវ​ស្រុក​ទឹកឈូ ដែល​កំពុង​ទ្រុឌទ្រោម នឹង​ត្រូវ​សាងសង់​ថ្មី​ដោយ​ថវិកា​ឧបត្ថម្ភ​របស់​សម្តេច​តេជោ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ បន្ទាប់ពី​ទទួលបាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លោក ជាវ តា​យ​អភិបាលខេត្ត​ពត បាន​អញ្ជើញ​ចុះ​ដល់​ទីតាំង​ស្ពាន “​ដំរី​ផុង​” ដែល​មាន​សភាព​បាក់​ទ្រុឌទ្រោម ស្ថិតនៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ​ខេត្ត​កំពត កាល​ពី​សៀ​ល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​សិក្សា​ស្វែងយល់​និង​វាយតម្លៃ លើ​គម្រោង​សាងសង់​ស្ពាន​ថ្មី​ឡើងវិញ ដោយ​ប្រើ​ថវិកា​ឧបត្ថម្ភ​របស់​សម្តេច​តេជោ និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​។

​តាម​សេចក្ដីរាយការណ៍​របស់​លោក​មេឃុំ​បានឲ្យដឹងថា ស្ពាន​”​ដំរី​ផុង​”​នេះ​មាន​ប្រវែង​៤១​ម៉ែត្រ​បាន កសាង​ឡើង​តាំងពី​ជំនាន់​សង្គម​រាស្ត្រនិយម ប៉ុន្តែ​មាន​ការ​បាក់បែក​ទ្រុឌទ្រោម ទើប​រហូតដល់​ឆ្នាំ​១៩៩៣ ក៏​មាន​ថ្នាក់ដឹកនាំ​និង​សប្បុរសជន ព្រះសង្ឃ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ ហើយក៏​មាន​ភាព​ខូចខាត​និង​ការជួសជុល​ដើម្បី​ប្រើប្រាស់​ជា​បន្តបន្ទាប់​រហូត​សព្វថ្ងៃនេះ​។​

​បច្ចុប្បន្ន​ស្ពាន​នេះ​រង​ការ​បាក់បែក​ខូចខាត​យ៉ាង​ខ្លាំង ពិបាក​ដល់​ការធ្វើដំណើរ​ឆ្លងកាត់ ពិសេស​ខណៈដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឆ្លងកាត់​ទៅ​ស្រែចំការ និង​ដឹក​កសិផល​ចេញ​ទៅ​លក់​ទីផ្សារ និង​កូនចៅ​ប្រជាពលរដ្ឋ​ទៅ​សាលារៀន​ជាដើម​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ពាន លោក ជាវ តា​យ បាន​សម្ដែង​ការចូលរួម​អបអរ នូវ​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត​ហ៊ុន សែន ដែល​បាន​ផ្ដល់​ស្ពាន​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ដើម្បី​ជួយ​សម្រួល​ការលំបាក ការធ្វើដំណើរ ក៏ដូចជា​ការដឹកជញ្ជូន​កសិផល​ទៅ​លក់​ទីផ្សារ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ក្នុង​តំបន់​នេះ​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​តេជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​តែង​បាន​ផ្ដោតជាសំខាន់​ក្នុងចំណោម​គោលនយោបាយ​អាទិភាព​នានា គឺ​ការអភិវឌ្ឍ​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជនបទ​ពិសេស​ស្ពាន​ផ្លូវ​ថ្នល់ ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុង​មូលដ្ឋាន​។ ដូច្នេះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត លោក​នឹង​ខិតខំ​ជំរុញ​កសាង​ស្ពានឈើ​ថ្មី​នេះ​ឡើង​វិញ មិន​ឲ្យ​ហួស​ដំណាច់ឆ្នាំ ២០២០​នេះឡើយ ដើម្បី​សម្រួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ហើយ​នៅពេល​ខាងមុខ លោក​អភិបាលខេត្ត​នឹង​ជំរុញ​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍ជនប​ទ​ខេត្ត តាមរយៈ​រដ្ឋបាល​ខេត្ត ធ្វើ​សំណើ​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​កសាង​ស្ពាន​នេះ​ជា​ស្ពានបេតុង​ជំនួស​ដោយ​ស្ពានឈើ សម្រាប់​ប្រើប្រាស់​ជាប់​យូរអង្វែង​បន្តទៀត​។​

​ក្នុងឱកាស​នោះ​ដែរ តំណាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​សំដែង​ការ​អរគុណ​និង​ដឹងគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន​និង​សម្ដេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​តែងតែបាន​យកចិត្តទុកដាក់​ពី​ទុក្ខលំបាក តម្រូវការ​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក ទូទាំង​ប្រទេស សំដៅ​ជួយ​លើកកម្ពស់​ជីវភាព​នឹង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយ​ឱកាស​នោះដែរ លោក​អភិបាលខេត្ត​ក៏​បាន​ប្រគេន​ថវិកា​មួយចំនួន​ដល់​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​លោកយាយ​លោកតា​ចាស់ៗ​និង​កុមារ​ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ