ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ក្រុម​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​) ÷​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ក្រុម​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ដឹកនាំ​ដោយ លោក អ៊ុក ថា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ដោយ​ផ្តោត​ទៅលើ​គម្រោង​ដែល​អនុវត្ត​បាន មិន​ទាន់​អនុវត្ត ជាពិសេស​គម្រោង​អាទិភាព ត្រូវការ​ថវិកា​បន្ទាន់​ដើម្បី​គាំទ្រ​អនុវត្ត​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលរង​ខេត្ត បាន​លើកឡើង​ថា គម្រោង​ដែល​អាទិភាព​ហើយ​មិនទាន់​មាន​ថវិកា​គាំទ្រ​អនុវត្ត នឹង​ត្រូវ​ពិចារណា​ដាក់​បញ្ជូលទៅ​ជា​តម្រូវការ​ក្នុង​កម្មវិធី​វិនិយោគ​លើក​ក្រោយ​ទៀត​។ លោក​បន្ថែម​ទៀត​ថា គ្រប់​មន្ទីរ​អង្គភាព ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ត្រូវមាន​កិច្ចសហការណ៍​ល្អ ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការផ្តល់​ជា​របាយការណ៍ ការអនុវត្ត​គម្រោង​អោយ​បាន​ទៀត​ទាត់​។​

​លោក​បាន​បន្ថែមទៀតថា ក្នុង​ដំណើរការ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ត្រូវតែ​មាន​ធាតុ​ចូល​ពី​គ្រប់ភាគី​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ហេតុនេះ​លោក​ស្នើ​អោយ​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ផ្តល់​ធាតុ​ចូលមក​ក្រុម​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​ខេត្ត អោយបាន​គ្រប់គ្រាន់ ត្រឹមត្រូវ​តាម​លក្ខ​ខណៈ​បច្ចេកទេស និង​ទាន់​ពេលវេលា​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត ក្នុងឱកាស​បិទ​កិច្ចប្រជុំ​នេះ បាន​មានប្រសាសន៍ថា គ្រប់​គម្រោង​ដែល​អនុវត្ត​ក្នុង​ខេត្ត​ទាំងអស់​ត្រូវតែ​មាន​នៅក្នុង​សៀវភៅ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ខេត្ត​ជា​ចាំបាច់ ព្រោះ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត បាន​បង្ហាញ​ពី​តម្រូវការ​មូលដ្ឋាន ក្នុង​ការអភិវឌ្ឍន៍​ខេត្ត ក្នុងន័យ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ខេត្ត​។

​លោក​បន្ថែម​ទៀត​ថា មន្ត្រី​បច្ចេកទេស​ទាំងអស់​ត្រូវ​តែ​ខិតខំ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​អោយបាន​ល្អ ចំពោះ​កិច្ចការ​រៀបចំ និង​កសាង​កម្មវិធី​វិនិយោគ​ខេត្ត​នេះ ព្រោះថា កិច្ចការ​នេះ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​ខេត្ត ក្នុង​ការតម្រង់ទិស​អភិវឌ្ឍន៍​ខេត្ត​អោយ​ចំ​គោលដៅ​៕

Filed in: ព័ត៌មានជាតិ