ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ទីតាំង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​កំពុងតែ​ដំណើរការ យ៉ាង​សុខ​ស្រួល ភូមិ​ក្រាំង​ដោ​ក សង្កាត់​ពងទឹក គ្មាន​សមត្ថកិច្ច​ណា​ចុះបង្ក្រាប​ឡើយ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ប្រភព​ថ្មីៗ​ពី​ប្រជា​ពលរដ្ធ​បាន​រាយការឲ្យ​ដឹងថា មាន​ទីតាំង​ល្បែង​បញ្ជល់មាន់ និង​ល្បែង​អាប៉ោង​កំពុងបើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ស្ថិតក្នុង​ភូមិ​ក្រាំង​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចុះ​បង្ក្រាប​ឡើយ​ខណៈ​ដែល​ប្រជាពលរដ្ឋ​អះអាងថា​មាន​បុរស​ម្នាក់​បោះ​សម្តី​ថា​គ្មាន​អ្នកណា​ហ៊ាន​ចុះ​បង្ក្រាប​ឡើយ ។​

​ប្រភពពី ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ល្បែង​បញ្ជល់មាន់​និង​អាប៉ោង​បាន​បង្ហេីប​ឲ្យដឹងថា ជា​យូរ​ឆ្នាំ​មកហើយ​ក្នុងភូមិ​សង្កាត់​របស់​គាត់​រស់នៅ​សុខសាន្ត​ណាស់ មិន​ដែល​មាន​ការលេង​ល្បែងស៊ីសង​នោះទេ ទើបតែ​ប្រហែល​ជាង​១​ខែ​កន្លងមកនេះ មាន​អ្នក​ចំណូល​ថ្មី​មក​រស់នៅ ស្រាប់តែ​មាន​ការប្រមូល​ផ្តុំគ្នា​លេង​ល្បែង​បញ្ជល់មាន់​និង​អាប៉ោង ហើយ​ប៉ុន្មាន​ថ្ងៃនេះ​ក៏​បាន​បន្ថែម​លេងបៀ​ថែមទៀត​ផង​ដោយ​សុខ​ស្រួល​គ្នាន​អ្នកណា​មក​រំខាន់ ។​

​ប្រភព​បន្តថា ការលេង​គឺជា​រៀង​រាល់ថ្ងៃ​មិន​មាន​ខាន​នោះទេ ពិសេស​គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ កាន់តែ​អ៊ូអរ​និង​ហ៊ោកញ្ជ្រៀវ​ពេញ​ភូមិ​តែម្តង ។ ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ព្រោះ​ថា​ភូមិ​សង្កាត់​ដែល​មាន​សុវត្ថិភាព​ជា​យូរ​ឆ្នាំ​មកហើយ បែរជា​មាន​ល្បែងស៊ីសង​យ៉ាង​ដូច្នេះ​ទៅវិញ ដែល​ជា​ប្រភព​នៃ​បទល្មើស​និង​អាច​នាំមក​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​ថែមទៀត​ផង ដោយសារ​តែ​លេងល្បែង​ចាញ់ ។

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​មាន​វិធានការ​នៅ​ទីតាំង​ខាងលើនេះ​ផង ដើម្បី​ភាពសុខសាន្ត​ក្នុងភូមិ​សង្កាត់​របស់​គាត់​ខណៈ​មាន​បុរស​ម្នាក់​បាន​ចេញមុខ​អះអាង​ក្តែងៗ​ថា​គ្មាន​អ្នក​ណា​ហ៊ាន​មក​ចុះ​បង្រា្ក​ប​នោះឡើយ គឺ​រលូន​៕

Filed in: ព័ត៌មានជាតិ