ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​បន្ទាយមានជ័យ ដាស់តឿន​មន្ត្រី ត្រូវ​ផ្តល់​សេវា​ធាណៈ​ជូន​ពលរដ្ឋ​ឲ្យបាន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​នេះ អគារ​ច្រកចេញចូល​តែ​មួយ​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់ ។​

​កម្មវិធី​នេះ​ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រោម​អធិបតី​លោកស្រី ហេម​ចិន្តា​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ម៉ៅ ម៉ា​ល័យ កែ​គឹម​យ៉ាង អមដំណើរ​ដោយ​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង​-​ស្រុក មន្ត្រីរាជការ មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។​

​ដើម្បី​បង្ខិត​ការផ្តល់​សាធារណៈ​ផ្សេងៗ ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យបាន​លឿន និង​រហ័ស រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឲ្យមាន​ការិយាល័​យ​ច្រក​ចេញចូល​តែមួយ នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ពលរដ្ឋ​។​

​លោក​អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ត្រី ពិសេស​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ត្រូវ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ឲ្យបាន​ល្អ​ប្រ​ស​រើ លឿន រហ័ស តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ការផ្តល់សេវា​ជូន​ពួកគាត់​ប្រកប​ដោយ​ទំនុកចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា មន្ត្រី​ណា​ដែល​ទាមទារ​សេវា​ខាង​ក្រៅ​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​និង​ការ​រត់​ការ​ឯកសារ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន សូម​កែប្រែ​ឥរិយាបថ​ឡើងវិញ​
​ចំពោះ​ការ​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ដែល​មក​សុំ​សេវា មិន​ត្រូវ​ពន្យា​ពេល​ឯកសារ​ទុក​យូ​នោះទេ ត្រូវ​ធ្វើឲ្យ​លឿន ចៀសវាង​ពន្យារពេល ដើម្បី​ចង់បាន​ផលប្រយោជន៍​។ បើសិនជា​រកឃើញ មិនមាន​ការលើកលែង​ចំពោះ​មន្ត្រី​ទាំង​នេះ​ឡើយ ដូច្នេះ​សូម​ការអនុវត្ត​ការឲ្យបាន​ល្អប្រសើរ គោរព​ពេលវេលា ម៉ោង​ធ្វើការ ស្លៀកពាក់​ឲ្យបាន​សមរម្យស​មជាមន្ត្រីប​ម្រើរាស្ត្រ ត្រូវ​មាន​ភាព​រុស​រាយ​រាក់ទាក់ មិន​ត្រូវ​ប្រើ​ពាក្យ​ពេជ្រ​មិន​សមរម្យ​ទ​ពលរដ្ឋ​ដែល​មក​សុំ​សេវា​ឡើយ​។​

​សូមបញ្ជាក់​ថា ការដាក់​ឲ្យ​ដំណើរការ​អគារ​ការិយាល័យ​ច្រក​ចេញចូល​នៅ​ស្រុក​ថ្ម​ពួកនេះ ជា​អគារ​ទី​៥​ហើយ ក្នុងចំណោម​ក​ករុង​-​ស្រុក​ទាំង​៩ នៅក្នុង​ខេត្ត ដែល​បាន​ដាក់​ប្រើប្រាស់​បន្ទាប់​ពី ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ​៕

Filed in: ព័ត៌មានជាតិ