ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​ស្វាយរៀង បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ ឆ្នាំ​ទី​២ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​) ៖ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​មាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ ឆ្នាំ​ទី​២ អាណត្តិ​ទី​៣​របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត សរុប​វត្ត​មាន​ចំនួន​៥០​នាក់ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​របៀបវារៈ​សំខាន់​នៅក្នុង​កិច្ចប្រជុំ​នេះ រួមមាន​៖
១- ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣​។​
២- ពិនិត្យ​និង​អនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កក្កដា និង​ទិសដៅ​ការងារ​ខែសីហា ឆ្នាំ​២០២០​របស់​រដ្ឋបាល​ខេត្ត​។​
៣- ស្តាប់​ការបកស្រាយ​របស់​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​អំពី​វិធានកា​រលើ​ទីតាំង​ស្ថានីយ៍​ប្រេង​ឥន្ទនៈ ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​វិធានកា​រលើ​ទីតាំង​ជីក​អាចម៌ដី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។​
៤- ស្តាប់​របាយការណ៍​ប្រចាំ​ខែ​កក្កដា និង​ទិសដៅ​ការងារ​ខែសីហា ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត​។​
៥- ស្តាប់​របាយការណ៍​ប្រចាំ​ខែ​កក្កដា និង​ទិសដៅ​ការងារ​ខែសីហា ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​លទ្ធកម្ម​ខេត្ត​។​
៦- សេចក្តី​ផ្សេងៗ​(​កិច្ចប្រជុំ​សាម័ញ្ញ​លើកទី​១៥ និង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២០)៕

Filed in: ព័ត៌មានជាតិ