ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មន្ទី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ចែក​ថ្នាំ​សម្លាប់​មេរោគ និង​ថ្មាំសម្រាប់​ព្យាបាលស​ត្វ​ដល់​មន្ត្រី​ផលិតកម្ម​បសុព្យាបាល​ទាំង 8 ស្រុក​ក្រុង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន​ហ៊ុន បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ផលិតកម្ម​និង​បសុព្យាបាល​ស្រុក​ក្រុង ទាំង​៨ ត្រូវ​យកចិត្តទុកដាក់​ចុះ​ព្យាបាល​ជំងឺ សត្វ​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​ត្រូវ​ចុះ​ឲ្យដល់​មូលដ្ឋាន​និង​អោយបាន​ទាន់​ពេលវេលា ។​

​មានប្រសាសន៍​បែប​នេះ នៅក្នុង​ឱកាស​ចែក​វ៉ាក់សាំង ថ្នាំ​ព្យាបាល ថ្នាំ​សំលាប់​មេរោគ និង​សំភារៈ​បរិក្ខារ បសុពេទ្យ​ដល់​មន្ត្រី​ផលិតកម្ម​បសុព្យាបាល ស្រុក​ក្រុង ទាំង​៨​ដើម្បី​យក​ទៅ​ព្យាបាល​ការពារ​ដល់​សត្វ​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី 28 ខែកក្កដា​ឆ្នាំ 2020 នៃ​ការិយាល័យ ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​លោក ងិន​ហ៊ុន បានអោយដឹង​ទៀត​ថា ជា​ការពិត​ណាស់ សត្វពាហនៈ ដែល​ជា​កម្លាំង​អូសទាញ ដ៍​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុង​ការបង្កបង្កើន​ផល​ក្នុង​រដូវវស្សា​នេះ​ដែល​មិន​អត់​បាន​សមន​រាប​ប្រជាកសិក ។​

​ហេតុនេះ​ហើយ​សូម​មន្ត្រី​ផលិតកម្ម​បសុព្យាបាល​ទាំង អស់​ពេល​ទទួលបាន​ថ្នាំ និង​សំភារៈ​បរិក្ខា នេះ​ទៅ​សូម​យក​ទៅ​ចាក់​ថ្នាំ​ការពារ​និង​ព្យាបាល​ដល់​សត្វ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យបាន​ទាន់ពេលវេលា មិន​ត្រូវ​យក​ទៅ​ទុក​ចោល​និង​ប្រើប្រាស់​ខុក​លក្ខណះ​បច្ចេកទេស​នោះឡើ​យ ។​

​ម្យ៉ាងវិញទៀត​ប្រភេទ​ថ្នាំ​ខ្លះ​ត្រូវការ​កន្លែង​សុវត្ថិភាព​ដូចជា​កម្រិត​អង្សា ត្រជាក់​ជាដើម មន្ត្រី​ផលិតកម្ម​តាម​មូលដ្ឋាន​ត្រូវ​ផ្ដល់​ដំណឹង​ជាបន្ទាន់​បើសិនជា​មាន​បញ្ហា​ផ្ទុះ​ជំងឺ លើ​សត្វពាហនៈ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ដឹងដល់ ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចេញ​ធ្វើ​ការអន្តរាគមន៍​ជា​បន្ទាន់​ផង​ដែរ ។​

​ប្រធានការិយាល័យ​បសុព្យាបាល លោក ក្រឹង​សំអាត ក៏​បាន​រាយការណ៍​ផងដែរ​ថា ពេលនេះ​ជា​រដូវ​ធ្លាក់ភ្លៀង សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ច្រើន​កើត​មាន​ជំងឺ​បូស​ខ្យល់ .​សារ​ទឹក . និង​អុុតក្តាម ជាដើម ។​

​កន្លងមក មន្ត្រី​ការិយាល័យ របស់​លោក​ក៏​បាន​ចុះ​អន្តរាគមន៍​ជួយ​ចាក់​ថ្នាំ​ការពារ​និង​ព្យាបាល​ដល់​សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ទាំង 8 ស្រុក​ក្រុង​ជា​បន្តបន្ទាប់ ។​

​ចំពោះ​ថ្នាំ​ដែល​បាន​យក​ចែកជូន​នៅពេលនេះ​គឺ​ថ្នាំ​ការពារ​ជំងឺសារ​ទឹក ជំងឺ​បុស​ខ្យល់ និង​អុតក្តាម​ព្រម​ជាមួយ​នេះ​ក៏​មាន​ថ្នាំ​សម្រាប់​បាញ់​សម្លាប់​មេរោគ​នៅតាម​ទ្រុង នៅ​តាម​កសិដ្ឋាន​និង​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ