ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ទទួល ស្គាល់​ប្រធាន​ក្រុម ប្រឹក្សា​ឃុំ មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ នៃ​ឃុំ​ព្រៃនប់ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាល​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤​ត​ហ​រូ​វ​នឹង​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ទទួល ស្គាល់​ប្រធាន​ក្រុម ប្រឹក្សា​ឃុំ មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ នៃ​ឃុំ​ព្រៃនប់ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាល​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ​-​អង្គភាព សមាជិក​ក្រុមប្រឹក្សា​ឃុំ ស្មៀនឃុំ បុគ្គលិក​រដ្ឋបាល​ឃុំ មេភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ តំណាង​អង្គការ​សង្គម​ស៊ីវិល ដៃគូរ​អភិវឌ្ឍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាច្រើន​រូប​ផង​ដែរ ។​

​ក្នុង​ពិធី​នោះ​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ប្រធាន​ក្រុមប្រឹក្សា​ឃុំ សមាជិក​ក្រុម ប្រឹក្សា​ឃុំ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ហើយ​សមិទ្ធផល​ទាំង​នោះ គឺជា​មូលដ្ឋាន សម្រាប់​ក្រុមប្រឹក្សា​ឃុំ បន្ត​ពង្រីក ពង្រឹង​ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ឃុំ ភូមិ​របស់​ខ្លួន​។

​ជាមួយគ្នានេះ ឯកឧត្ដម បាន​អបអរសាទរ​ចំពោះ​លោក តេង រីតា ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​ព្រៃ​នប់ លោកស្រី ទួន សុខុន ជំទប់​ទី​១ លោក ពេត បូ ជំទប់​ទី​២ លោក តៀ​ង តូ​នី ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​លោក​ញ៉ែម​ជឿន ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ ដែល​ត្រូវ​ទទួលស្គាល់​ស្រប​តាម​ប្រកាស​លេខ ២៨៨៣ ប្រក​.​ចុះ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ ២០២០ របស់ ក្រសួង​មហាផ្ទៃ​ត្រូវ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​មាន​ចែក​ជា​ធរមាន និង​សូម​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ” ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ” និង​បាវចនា​ពីរ​គឺ ” កែទម្រង់​ខាងក្នុង ” និង ” បង្កើត​មិត្ត​ខាងក្រៅ ” ដោយ​សា្មរ​តីឯក​រាជ្យ​។​

​ជាមួយគ្នា​នេះ​ឯកឧត្ដម​អភិបាលខេត្ត បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ប្រធាន​ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុម ប្រឹក្សា​ឃុំ​ដែល​ទើប​ទទួល​ការងារ​ថ្មី​ដើម្បី​ជា​មូល ដ្ឋា​ន​ក្នុង​ការចាប់ផ្តើម​អនុវត្ត​ការងារ​បំរើ​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ ហើយ​ឯកឧត្តម​ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​ការអនុវត្ត​កម្មវិធី «​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ កូវី​ដ​-១៩» របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ