ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋមន្ត្រី វង សូ​ត​៖ គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ជា​យុទ្ធសាស្ត្រ​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដល់​កុមារ​នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​អបអរសាទរ និង​ដាក់ឲ្យ​ប្រើប្រាស់​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ រៀបចំ​ធ្វើ​នៅ​ស្តីការ​ក្រសួង​សង្គមកិច្ច នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ថ្លែងថា គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ជា​យុទ្ធសាស្ត្រ​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្លាប់​អនុវត្ត​កន្លង​មក និង​ចាំបាច់​ត្រូវធ្វើ​ការពង្រឹង និង​ពង្រីក​បន្ថែម​ទៀត និង​ជា​គោលនយោបាយ​ជាតិ​ដែល​ត្រូវបាន​រៀបចំឡើង ជា​លើក​ដំ បូ​ង​សម្រាប់​រយៈពេល​១០​ឆ្នាំ ២០១៩-២០២៨ ដែល​អាច​ប្រមូល ផ្តុំ​ការវិនិយោគទៅ​លើ​កុមា​រ ទាំង​ស្មារតី ទាំង​ធនធាន ឱ្យមាន​លក្ខណៈ​ជា​ប្រព័ន្ធ​គ្រប់​ជ្រុងជ្រោយ​ជាង​មុន ដើម្បី​ឱ្យ​កុមារ​គ្រប់រូប​មាន​ឱកាស​ស្មើៗ​គ្នា និង​ក្លាយ​ជា​ធនធានមនុស្ស​ដែល​អាច​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​»​។​

​ពិធី​ផ្សព្វផ្សាយ​អបអរសាទរ និង​ដាក់ឲ្យ​ប្រើប្រាស់​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ រៀបចំ​ធ្វើ​នៅ​ស្តីការ​ក្រសួង​សង្គមកិច្ច មាន​ការរៀបចំ​ពី អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក​.​ជ​.​ក​) ដោយ​មាន​ការសហការ​គាំទ្រ ពី​អង្គការ​ភ្លែន អន្តរជាតិ​កម្ពុជា និង​អង្គការ​ឆាល​ហ្វាន់ បាន​រៀបចំ​ប្រារព្ធ ពិធី​ផ្សព្វផ្សាយ​អបអរសាទរ និង​ដាក់ឲ្យ​ប្រើប្រាស់​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ដែល​បាន​ចុះហត្ថលេខា​ដាក់អោយ​ប្រើប្រាស់​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​។​

​កម្មវិធី​នេះ ក៏​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ វិស័យ​ឯកជន និង​កុមារ​ចំនួន​ប្រមាណ​១៩០​នាក់​។​

​លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​លើកឡើង​ថា គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ គឺជា​គោលនយោបាយ​មួយ ដែល​បាន​បង្ហាញ​យ៉ាងច្បាស់ ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ និង​ការការពារ​កុមារ ព្រមទាំង​ការដោះស្រាយ​បញ្ហា​កុមារ​នៅ​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ ហើយ​ជាពិសេស គោលនយោបាយ​នេះ​ជា​ស្នាដៃ​តាក់តែង​ចងក្រង​រួមគ្នា​ដោយ ក្រុមការងារ​អន្តរក្រសួង​នៃ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​។​
​ប្រព័ន្ធ​កិច្ចការពារ​កុមារ គឺជា​ការប្តេជ្ញាចិត្ត​ខិតខំ​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​ការអនុវត្ត​កិច្ចការពារ​កុមារ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា រួមមាន​៖
*​ទី​១៖ ភាពចាំបាច់​ក្នុង​ការវិនិយោគ​បន្ថែម លើ​មន្ត្រី​សង្គមកិច្ច​ឬ​បុគ្គលិក​សង្គម​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ជំរុញ​សេវា​ការពារ​កុមារ​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល សង្គតិភាព និង​ទាន់​ពេលវេលា​ដល់​កុមារ​និង​គ្រួសារ​នៅ​តាម​សហគមន៍​។​
*​ទី​២៖ ការបន្ត​ធានា​ឱ្យ​កុមារ​ទទួលបាន​នូវ​សេវា​ផ្លូវច្បាប់ និង​សមធម៌​សង្គម តាមរយៈ​ការផ្តល់​នូវ​កញ្ចប់​អ​ប្បរមា នៃ​សេវា​សង្គមកិច្ច​សម្រាប់​កុមារ និង​គ្រួសារ​ដែល​ត្រូវការ​កិច្ចការពារ ។​
*​ទី​៣៖ ការឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​ដែល​បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​កុមារ និង​គ្រួសារ​កុមារ​។​
*​ទី​៤៖ ការបន្ត​ប្រមូលផ្តុំ ពង្រឹង និង​ពង្រីក​កម្មវិធី​ដែល​មាន​ស្រាប់​សម្រាប់​កិច្ចការពារ​កុមារ សំដៅ​បង្កើន​ប្រសិទ្ធភាព តម្លាភាព និង​សង្គតិភាព​ឱ្យបាន​ទូលំទូលាយ​។​
*​ទី​៥៖ ការធានា​នូវ​សង្គតិភាព​នៃ​នីតិវិធី វិធានការ និង​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ការដោះស្រាយ​បញ្ហា​របស់​កុមារ ដើម្បី​បំពេញ​នូវ​តម្រូវការ និង​ធានា​ការពារ​កុមារ ប្រកបដោយ​បរិយាកាស​គ្រួសារ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់​មាន​ល ក្ខ​ណៈ​កុមារ​មេត្រី និង​ធានា​ឧត្តមប្រយោជន៍​របស់​កុមារ ។​
​ជាមួយគ្នានេះដែរ ប្រព័ន្ធ​កិច្ចការពារ​កុមារ គឺជា​បណ្តុំ​នៃ​វិធាន​បង្កើតឡើង​ក្នុង​គោលបំណង ជំរុញ​និង​លើកកម្ពស់​ការការពារ​កុមារ​ពី​ការរំលោភបំពាន និង ការកេងប្រវ័ញ្ច​គ្រប់​រូបភាព​។​
​វិធាន​ទាំងនេះ​រួមមាន (១)-​ក្រប​ខណ្ឌ​ច្បាប់​និង​គោលនយោបាយ (២)-​ការផ្តល់​ជំនួយ និង​សេវា (៣)-​ធនធានមនុស្ស​និង​ហិរញ្ញវត្ថុ និង​(៤)-​ការផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ក្នុង​ការប្រព្រឹត្ត​ទៅ​លើ​កុមារ ដែល​វិធាន​ទាំងនេះ​ត្រូវ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​វិស័យ​សុខុមាលភាព​សង្គម អប់រំ​សុខភាព សន្តិសុខ និង​យុត្តិធម៌ ក្នុង​ការគាំទ្រ​ដល់​ការបង្ការ​ទប់ស្កាត់​និង​ឆ្លើយតប ដើម្បី​ការពារ​កុមារ​ពី​ហានិភ័យ​ផ្សេងៗ​។​
​នាយិកា​ប្រចាំ ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា អ្នកស្រី​គ្វី​ន នេ​ត វ៉​ង បាន​លើកឡើង​ថា ដើម្បី​ឈាន​មកដល់​ថ្ងៃនេះ ដំណើរការ​នៃ​ការផ្តួចផ្តើម​គំនិត និង​ចងក្រង គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ កិច្ចការពារ​កុមារ នេះ បាន ចាប់ ផ្តើម កាល ពី ៣​ឆ្នាំ មុន​ពោលគឺ​ក្នុង ឆ្នាំ​២០១៧​។ អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា អង្គការ ឆាល​ហ្វាន់ និង ដៃ គូរ ទាំង អស់ ពិត ជា មាន​សេចក្តីសោមនស្ស​រីករាយ​ដែល បាន ចូល រួម គាំទ្រ ក្នុង ដំណើរការ នៃ ការចង ក្រង​គោលនយោបាយ ជាតិ​ដ៏ មាន សារសំខាន់ នេះ ក៏ដូចជា បាន ចូលរួម​ផ្សព្វផ្សាយ និង ដាក់ ឲ្យប្រើ ប្រាស់​ដើម្បី​ធានា​ឱ្យ​កុមារ​គ្រប់​រូប​ទទួល​បាន​នូវ​សិទ្ធិ ស្មើៗ​គ្នា​ដើម្បី សមធម៌ និង យុត្តិធម៌​សង្គម »​។​

​អ្នកស្រី គ្វី​ន នេ​ត វ៉​ង បន្តទៀតថា អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​មាន​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ការពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុង​ការផ្តល់​សេវា​ការពារ​កុមារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​សម្រេច​នូវ​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ក្នុង​ការតស៊ូ​មតិ​ដើម្បី​កុមារ ទទួលបាន​សិទ្ធិ​ការពារ ជួយ​កសាង​សមត្ថភាព​បុគ្គលិក​សង្គម​នៅ​គ្រប់​កម្រិត និង​ផ្តល់​សេវា​ដោយផ្ទាល់​ដល់​កុមារ គ្រួសារ និង​សហគមន៍​ងាយ​រងគ្រោះ ជាពិសេស ក្មេង ស្រី និង ស្ត្រី​៕

Filed in: ព័ត៌មានជាតិ