ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​មនុស្ស​១១​នាក់​ទៅ​តុលាការ ក្រោយ​បង្ក្រាប​បាន​ជា​បន្ដបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សមត្ថកិច្ច​ជំនាញ​នៃ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំនួន​ពីរ គឺ​ខណ្ឌ​កំបូល និង​ខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ បាន​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ចំនួន​ពីរ​ទីតាំង​ផ្សេងគ្នា ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​ចំនួន​១១​នាក់ ជា​បន្តបន្ទាប់​។​

*​ករណី​ទី​១៖ នៅវេលា​ម៉ោង​១៦៖៣០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​មុខ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​០៤​នាក់ រួមមាន​៖ ទី​១៖​ឈ្នោះ មឿន មាស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន និង​ជា​មុខសញ្ញា​ធ្លាប់​ប្លន់​ទូ​រមាស នៅ​ខេត្ត​ព្រៃវែង​), ទី​២៖​ឈ្មោះ ឈុំ រស្មី អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​), ទី​៣៖ ឈ្មោះ ជឹត ពិសិដ្ឋ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​), ទី​៤៖​ឈ្មោះ ម៉ន ដា​រ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​មាន​សា​ធាតុ​ញៀន​)​។​

*​ករណី​ទី​២៖ កាលពី​វេលា​ម៉ោង​២២៖១០​នាទី​យប់ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ បាន​ពួនស្ទាក់​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៧​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុម​១០ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ​។​

​ជនសង្ស័យ​ទាំង​០៧​នាក់ រួមមាន​៖ ទី​១៖​ឈ្មោះ យិន ទិ​ត្យ អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់​, ទី​២៖​ឈ្មោះ សែម ចិន្តា អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់​, ទី​៣៖​ឈ្មោះ គា ភិន អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់​, ទី​៤៖​ឈ្មោះ ខ្លី​ម សុខ​ហេង អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់​, ទី​៥៖​ឈ្មោះ ដា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់​, ទី​៦៖​ឈ្មោះ ធា វិចិត្រ អាយុ​២០​ឆ្នាំ មុខរបរ​កម្មករសំណង់ និង​ទី​៧៖​ឈ្មោះ ពៅ ចូច អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់​។ ចាប់​យក​វត្ថុតាង​សរុប​រួម​មាន ក្រាម​ពណ៌​ស​ថ្លា ចំនួន​២២​កញ្ចប់ (​ធំ​១​កញ្ចប់​), ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ