ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​សុីម៉ងត៍​បុក​ស្លាប់ ខណៈ​ស្ត្រី​រងគ្រោះ​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ពេញ​ទំហឹង​ហើយ​អូស​ជិត​១០០​ម៉ែត្រ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​គួរ​ឲ្យ​អាណោចអធ័ម​បំផុត​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៥៥​នាទី រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន ស្ថិតក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ស្ត្រី​រងគ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ ង៉ែត មូច អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​លើ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ សាក្សី​ជាច្រើន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ជួប​ហេតុការណ៍​ដ៏​អាក្រក់ ស្ត្រី​រងគ្រោះ​ជិះ​រថយន្ត​មក​ពី​ប្លុង​ចង្ហាន់​នៅ​វត្ត​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត លុះ​ធ្វើដំណើរ​ត្រឡប់មកវិញ​តាម​រថយន្ត​មកដល់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន រថយន្ត​ក៏​បាន​ចត​ឈប់ ហើយ​ខណៈ​នោះ​ស្ត្រី​រងគ្រោះ​ក៏​ចុះ​ដើរ​ឆ្លងផ្លូវ​បំណង​ទៅ​ទិញ​នំ​ចំណី​នៅឯ​ផ្លូវ​ម្ខាង​ទៀត គាប់​ជួន​រថយន្ត​ដឹក​សុីម៉ងត៍​បើក​បោះពួយ​មកពី​ទិស​ខាងកើត ក៏​បុក​ស្ត្រី​រងគ្រោះ​ពេញទំហឹង​ហើយ​អូស​ជិត​១០០​ម៉ែត្រ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។ ប្រភព​បន្តថា ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ចត​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ រួច​ដាក់​មេ​ប្រូច​បាត់​ស្រមោល​តែ​ម្តង​។​

​បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ត្រូវ​សាច់ញាតិ​យក​ទៅ​កាន់​លំនៅដ្ឋាន​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ