ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាល​ខេត្ត​កំពត​ក្រើនរំឭក​និង​ជំរុញ​មន្ត្រី​ឲ្យ​សហការ​គ្នា​បំពេញ​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អភិបាល​ខេត្ត​កំពត​បា​ន​ក្រើនរំឭក​ជំរុញ​ដល់​មន្ត្រី​មន្ទីរ​ជំនាញ និង​អាជ្ញាធរ ឲ្យ​សហការគ្នា​បំពេញ​ភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ កន្លែង​ណា​មាន​បញ្ហា ត្រូវ​នាំគ្នា​ចុះ​ទៅ​ដោះស្រាយ​ដល់​កន្លែង​នោះ កុំ​មើលបំណាំ​គ្នា នោះ​ទើប​ខេត្ត​អាច​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅ​មុខ​ឆាប់រហ័ស​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត​ដែ​លមាន​ការចូលរួម​ពី​អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ​ជំនាញ​និង​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០២០ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ បញ្ហា​តែងតែ​កើតមាន​ជា​បន្តបន្ទាប់​នៅតាម​មូលដ្ឋាន​នៃ​ស្រុក ក្រុង នី​មួយៗ​ខណៈ​ដែល​បញ្ហា​ចាស់​មួយចំនួន​ដោះស្រាយ​មិនទាន់​ចប់​រួចរាល់​នៅ​ឡើយ​។ ហើយ​បញ្ហា​ទាំង​នេះ​ទៀត​មន្ត្រី​មួយចំនួន​តូច ហាក់​មិនសូវ​អើ​រពើ​ក្នុង​កិច្ចខិតខំ​ដោះស្រាយ​បញ្ហា​ដែល​ទា​ក់ទង់​នឹង​ជំនាញ ឬ បញ្ហា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះទេ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុងមូល​ដ្ឋា​ន មិនសូវ​ពេញចិត្ត និង​គ្មាន​ទំនុកចិត្ត​លើ​ចំណាត់ការ​របស់​មន្ត្រី​រាជរដ្ឋាភិបាល​។

​លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​បំពេញ ឬ​ដោះស្រាយ​ការងារ​មួយ​ឲ្យបាន​ជោគជ័យ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​ជាមួយ​អាជ្ញាធរ អនុវត្ត​តួនាទី​តាម​ជំនាញ និង​សមត្ថកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​តម្លាភាព កន្លែង​ណា​មាន​បញ្ហា ត្រូវ​នាំគ្នា​ចុះ​ទៅ​ដោះ​ដល់​កន្លែង​នោះ មិន​អាច​នៅ​រងចាំ ហើយ​មើលបំណាំ​គ្នា​នោះ​ទេ​។​

​លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់​ដែរ​ថា រដ្ឋបាល​ខេត្ត​ក៏​តំណាង​របស់​រាជរដ្ឋាភិបាល ហើយ​រដ្ឋបាល​ក្រុង ស្រុក ក៏​ជា​តំណាងឲ្យ​រាជរដ្ឋាភិបាល​ដូច​គ្នា ខុស​គ្នា​ត្រង់​តែ ការតែងតាំង​ដោយ​ព្រះរាជក្រិត្យ និង​អនុក្រិត្យ​ប៉ុណ្ណោះ ដូច្នេះ​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​បង្កើន​ស្មារតី​ទទួលខុសត្រូវ​រាល់​ការងារ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​ក្នុង​ករណី​ព្យាយាម​ដោះស្រាយ ហើយ​គ្មាន​លទ្ធផល ត្រូវ​រាយការណ៍​មក​រដ្ឋបាលខេត្ត ដើម្បី​ជួយ​ដោះស្រាយ​បន្ត​។ ចំណែក​មន្ត្រី​មន្ទីរ​ជំនាញ​ក៏​ដូចគ្នា​ដែរ នៅពេល​មាន​បញ្ហា​អ្វី​មួយ​ទាក់ទង​នឹង​ជំនាញ​របស់​ខ្លួន ត្រូវ​ចុះ​ទៅ​ដោះស្រាយ ហើយ​ធ្វើ​របាយការណ៍​បញ្ជាក់​ជូន​ទៅ​ស្រុក​មួយ​ច្បាប់ និង​រដ្ឋបាល​ខេត្ត​មួយ​ច្បាប់ តាមរយៈ​ប្រពន្ធ Telegram ឬ Whatsapp ដែល​អង្គភាព​ធ្លាប់​ប្រើប្រាស់​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ក្រើនរំលឹក​ដល់​អង្គប្រជុំ​ដោយ​លើក​បញ្ជាក់​ថា ដើម្បី​ឆ្លើយតប​តាម​ការណែនាំ​របស់​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​តែងតែបាន​ក្រើនរំលឹក​ណែនាំ ជំរុញ ដល់​ថ្នាក់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ឲ្យមាន​ការយកចិត្តទុកដាក់​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​សកម្ម​បំផុត​ពិសេ​សត្រូ​វ​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ​។ ដូច្នេះ​សូម​ស្នើ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​មាន​ឆន្ទៈ មនសិការ យន្តការ​ដោះស្រាយ​រាល់​បញ្ហា​កង្វល់ ការលំបាក​ខ្វះខាត​សំណូមពរ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ ពិសេស “​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ​”៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ