ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូវី​ដ​១៩ ពី​ប្រទេស​អារ៉ាប់​១៥​នាក់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំឱ្យ​មាន​ការធ្វេសប្រហែស​ឱ្យសោះ ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូវី​ដ​១៩ ពី​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ចំនួន​១៥​នាក់​ទៀត​។​

​តាមរយៈ​បណ្តាញ​សង្គម Facebook សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា​៖ សំខាន់​នៅ​ពេល​នេះ សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ឱ្យសោះ​។ ថ្មីៗ​នេះ​កម្ពុជា​យើង​មាន​អ្នកដំណើរ​មកពី​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ១៥​នាក់​ទៀត ដែល​មាន​ឆ្លង​មេ​រោគកូ​វីដ​-១៩ ដែល​កំពុង​ដាក់​ឱ្យ​ព្យាបាល​ជា​បន្ទាន់​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ហើយ​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹល ឬ​ទឹក​អាល់កុល​ជាប្រចាំ ហើយ​ត្រូវ​ពាក់​ម៉ាស​ការពារ​ឱ្យបាន​ត្រឹមត្រូវ​។​

«​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ និង ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួល​បាន​ការ​អនុញ្ញាត្ត​ឱ្យ​បើក​ដំណើរការ ជាពិសេស​មន្ទី​ពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវតែ​មាន​ទឹក​អាល់កុល ចឹល​សម្លាប់​មេរោគ និង​ម៉ាស សម្រាប់​អតិថិជន រួម​ទាំង​អ្នកជំងឺ នឹង​បងប្អូន​មក​សួរសុខទុក្ខ​ពាក់​ការពារ​ចៀសវាង​ការឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​»​។​

​សម្តេច​បាន​ជូនពរ​បងប្អូន​ធ្វើ​ដំណើរ​មាន​សុខ​សុវត្ថិភាព នឹង​ចៀសផុត​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ថា ក្រសួង​សុខាភិបាល បាន​ប្រកាស​ឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ខ្លួន​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ ចំនួន ១៥​នាក់​ថ្មី​ទៀត ជា​ករណី​នាំចូល​។ បុរស​ទាំង ១៥​នាក់​ខាងលើ​នេះ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី បន្ត​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧:២៥​នាទី​ល្ងាច​។ ការវិភាគ​វត្ថុ​សំណាក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញ​លទ្ធផល វិជ្ជមាន​វីរុស​កូវី​ដ​-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺ​ទាំង ១៥​នាក់​ខាងលើ​នេះ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់ អង្រែ រាជធានី​ភ្នំពេញ​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩​សរុប ១៥៦​នាក់​។ ក្នុងនោះ ១៣៣​នាក់ បាន​ព្យាបាល​ជាសះស្បើយ ហើយ ២៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មជ្ឈមណ្ឌល​ចាក់អង្រែ​៕​

 

Filed in: ព័ត៌មានជាតិ