ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧត្តមសេនីយ៍ឯក ស ថេត អះអាងថា មិន​ត្រូវ​ទុក​មន្ត្រី​ណា​ម្នាក់​នៅ​ឯកា​ពេល​មាន​ជំងឺ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជួប​បញ្ហា​ផ្សេងៗ​ឡើយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​ចុះសួរសុខទុក្ខ​មន្ដ្រីនគរបាល ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អះអាង​ថា លោក​មិន​ទុក​ឲ្យ​មន្ដ្រី​ណា​ម្នាក់​នៅ​ឯកោ ពេល​មាន​ជំងឺ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជួប​បញ្ហា​ផ្សេងៗ​ឡើយ​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ម្នាក់ ដែល​តែងតែ​យកចិត្តទុកដាក់ និង​បារ​ម្មណ៍​អំពី​សុខទុក្ខ​របស់​មន្ត្រី​ក្រោម​ឱវាទ ហើយ​លោក​តែងតែ​ឆ្លៀតពេល​ជាប្រចាំ ទោះ​ជា​ថ្ងៃ​សៅរ៍ អាទិត្យ ឬ​ថ្ងៃ​ឈប់​សម្រាកក្តី ក៏​ឆ្លៀតពេល​ដើម្បី​ចុះ​មើល និង​សួរសុខទុក្ខ​ដោយផ្ទាល់ ដើម្បី​ឲ្យបាន​ឃើញច្បាស់ អំពី​ស្ថានភាព​ជាក់ស្តែង​។​

​ជាពិសេស​ការ​ចុះសួរសុខទុក្ខ​ដោយ​ផ្ទាល់​នេះ គឺជា​ឱសថ​ដ៏​ស័ក្តសិ​ទ្ធ​ដែល​បាន​លើក​ទឹកចិត្ត​ដ៏​ខ្លាំងក្លា ដល់​មន្ត្រី​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ផងដែរ ម្យ៉ាងវិញទៀត តាម​ការសង្កេត​របស់​ក្រុមការងារ បានឃើញ​ថា មន្ត្រី​ទាំងឡាយ​ដែល​បាន​លោកស្នងការ​ចុះសួរសុខទុក្ខ​ដោយផ្ទាល់ គាត់​បាន​បង្ហាញ​អារម្មណ៍ ក្តុកក្តួល រំភើប ស្ទើរតែ​ទប់​ទឹកភ្នែក​មិនបាន ព្រោះ​តែ​ក្តី​រីករាយ​ខ្លាំង​ដោយ​បាន​ឃើញ​ថ្នាក់ដឹកនាំ ចំណាយពេល​ចុះសួរសុខទុក្ខ​មន្ត្រី​របស់​ខ្លួនដ​ល់​មន្ទីរពេទ្យ និង​គេហដ្ឋាន​ដោយផ្ទាល់​បែបនេះ​។​

​ក្នុងការ​ចុះសួរសុខទុក្ខ​នេះ លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​នាំយក​ជា​សម្ភារ និង​ថវិកា​មួយចំនួន ដើម្បី​ផ្តល់ជូន​មន្ត្រី​កំពុង​សម្រាក​ព្យាបាល​ជំងឺ ហើយក៏​អាច​ជួយ​សម្រាល​មួយផ្នែក សម្រាប់​ការព្យាបាល​ផងដែរ​។ ជាមួយ​នោះ​ដែរ លោកស្នងការ​បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការថែទាំ​សុខភាព ហើយ​ជូនពរឲ្យ​ឆាប់​ជា​សះស្បើយ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ផ្តាំផ្ញើ​មន្ត្រីក្រោមឱវាទ​ទាំងអស់ ត្រូវ​ឆ្លៀតពេល​ទៅសួរសុខទុក្ខ​មិត្ត​រួម​ការងារ ដើម្បី​ជា​លើកទឹកចិត្ត កុំឲ្យ​មាន​ពាក្យ​និយាយ​ថា ពេល​មន្ត្រី​នៅ​មាន​កម្លាំង​ប្រើ​គាត់ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​អង្គភាព ពេល​គាត់​ឈឺ​បែរជា​គ្មាន​នរណា​ម្នាក់​យកចិត្ត​ទុក្ខ​ដាក់ ឬ​មក​សួរសុខទុក្ខ​គាត់​ឡើយ​៕

Filed in: ព័ត៌មានជាតិ