ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ខេត្ត​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ដោយ​ពិធី​នោះ​ក័​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ លោក លោកស្រី ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ថ្នាក់ក្រុង ស្រុក និង​សមាជិក សមាជិកា​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់​នៃ​ខេត្ត​កំពត​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត បាន​មានប្រសាសន៍​សំណេះសំណាល​និង​ផ្តល់​យោបល់​ដល់​សមាជិក សមាជិការ ដោយ​លោក​បាន​ជំរុញ​ឲ្យ​អនុវត្ត​តាម​ទិសដៅ​សំខាន់ៗ​តាម​មូលដ្ឋាន​ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​លើសពីនេះ លោក​ប្រធាន​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ពិសេស​ជូន​ចំពោះ លោក​អភិបាល​ខេត្ត​កំពត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ដែល​បាន​ខិតខំ​ដឹកនាំ​ក្រុម​ការងារ​បាន​យ៉ាង​ល្អ​ក្នុង​ពេល​កន្លងមក​។​

​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា ក្នុង​ខណៈ​នេះ​រាជរដ្ឋាភិបាល​ប្រើប្រាស់​មូលនិធិ​បម្រុង សម្រាប់​ការបើក​ប្រាក់ខែ ជូន​មន្ត្រីរាជការ និង ឧបត្ថម្ភ​សាច់ប្រាក់​ដល់​អ្នក​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវី​ដ​១៩ ជាពិសេស អ្នកក្រីក្រ តាមរយៈ​ការកំណត់ និង​ធ្វើ​បច្ចុប្បន្នភាព​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ។ ការកំណត់ និង​ការធ្វើ​បច្ចុប្បន្នភាព អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នេះ ស្នើសុំ​ក្រុមការងារ យកចិត្តទុកដាក់​តាម​ដាន​ត្រួតពិនិត្យ ដើម្បី​ឲ្យមាន​សុក្រិតភាព និង​តម្លាភាព ហាម​ដាច់ខាត​ការដាក់​សាច់ញាតិ​របស់​ខ្លួន​ដែល​មិនមែន​ជា​អ្នកក្រីក្រ​ពិតប្រាកដ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្រីក្រ​ង​ពិតប្រាកដ​មិន​ទទួលបាន ត្រូវ​អនុវត្ត​ឲ្យបាន​តាម​ការណែនាំ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ទន្ទឹមនឹងនេះ​ដែរ លោក​ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ បន្ត​ធ្វើ​វេទិកា​សាធារណៈ​តូចៗ និង​ចុះ​តាម​ខ្នង​ផ្ទះ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល គម្លាត​សង្គម និង​ការចែក​ម៉ាស់​ដល់​អ្នកចូលរួម ឲ្យបាន​គ្រប់​។

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន មិន​មាន​សិទ្ធិ​ក្នុង​ការសម្រេច​ជំនួស​រដ្ឋបាលខេត្ត ក្រុង ស្រុក​នោះ​ទេ ពោល​ក្រុមការងារ​គឺជា អ្នក​ជួយ​ណែនាំ ផ្តល់យោបល់ ក្រើនរំលឹក​ដល់​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​នី​មួយៗ ក្នុង​ការអនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤ ឲ្យមាន​ប្រសិទ្ធភាព ។

​តាមរយៈ​ស្មារតី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព​លេ​កន្លងមក ស្តីពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ឯកឧត្តម​ប្រធាន​បាន​ស្នើសុំ​អាជ្ងាធរ​ពាក់ព័ន្ធ​ឆ្វៀល​ដី​រដ្ឋ ដូច​ជា​ដី​ឧទ្យាន​ជាតិ តំបន់​ការពារ ដែល​ប្រជាពលរដ្ឋ​បាន​កំពុង​រស់នៅ​រាល់ថ្ងៃ និង​ហាម​ដាច់ខាត​មិនឲ្យ​មាន​ការរំលោភ​បន្ថែមទៀត​លើ​ដី​រដ្ឋ​នោះ​ទេ​។​

​ក្នុង​ឱ​កស​នោះ​លោក​ប្រធាន​បាន ផ្តល់​អំណោយ​ជា អង្ករ ជូន​រដ្ឋបាលខេត្ត និង​ក្រុង ស្រុក ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ទទួលបាន​អង្ករ ៥​តោន និង ក្រុង ស្រុក​ទទួលបាន អង្ករ​១​តោន ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

​ជា​កិច្ចបញ្ចប់ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រីរាជការ​មាន​ស្នាដៃ​ក្នុង​ខេត្ត​កំពត​ចំនួន ៦៧០​នាក់ ជា​ការលើក​ទឹក ចិត្ត​ក្នុង​ការអនុវត្ត​ការ​កន្លងមក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ