ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំខែ មិថុនា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ពុធ ទី​០១ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំខែ មិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​វត្តមាន លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ លោក លោកស្រី​នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ដោយឡែក ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ចូលរួម​ប្រជុំ​តាមរយៈ Video Online (Zoom Meeting) នៅតាម​មន្ទីរ​-​អង្គភាព​រៀងៗ​ខ្លួន​។​

​កិច្ចប្រជុំ​នា​ព្រឹក​នេះ​ប្រព្រឹត្តទៅ​តាម​របៀបវារៈ​សំខាន់ៗ​ដូចខាងក្រោម​៖
១. /​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ។​
២. /​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
៣. /​ពិនិត្យ​ពិភាក្សា​លើ​លទ្ធផល​សម្រេច​បាន​ក្នុង​ការឆ្លើយតប នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ​២០១៩​។​
៤./​បញ្ហា​ផ្សេងៗ​៖

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​បាន​រំលេច​នូវ​របាយការណ៍​របស់ លោក នៃ គង់ អភិបាលរង​ខេត្ត ស្តី​ពី​វឌ្ឍនភាព​នៃ​ការ កសាង​ផ្លូវ​០១​ខ្សែស្រប​ឆ្នេរសមុទ្រ​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ និង ចំណាត់ការ​លើ​បណ្តឹង​ពាក់ព័ន្ធ​ដី​ស្រែអំបិល ក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​។​

​ជាមួយគ្នានេះ បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ ក៏បាន​លើកឡើង​ពី​បញ្ហា ពាក់ព័ន្ធ​នឹង​ការចាក់​ដី​រំលោភ​ព្រែក​ក្បាល​រមាស ក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ផងដែរ​។​

​ជុំវិញ​នឹង​បញ្ហា​ប្រឈម ឬ​ករណី​ពាក់ព័ន្ធ​នានា លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏បាន​លើកឡើង​ដោយ​ជំរុញ​ដល់​មន្ទីរ​អង្គ​ពាក់ព័ន្ធ និង​អាជ្ញាធរ ក្រុង ស្រុក ត្រូវ​រួមគ្នា​គិត រួមគ្នា​ដោះស្រាយ និង​រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​អនុវត្ត​ការងារ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ