ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៣​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ខូចខាត​ផ្ទះសំបែង​ចំនួន​៣៣​គ្រួសារ ស្ថិតនៅ​ភូមិ​រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​ទទួល​អំណោយ​សង្គ្រោះ​ពី សាខា​កាកបាទក្រហម​ខេត្ត​កំពត ហើយ​ការផ្តល់​អំណោយ​មនុស្សធម៌​នេះ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដោយ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក សមាជិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក​អភិបាលស្រុក​ទឹកឈូ មន្ត្រីរាជការ​ខេត្ត ស្រុក​ទឹកឈូ កងកម្លាំងប្រដាប់អាវុធ និង​យុវជន​ស្មគ្រ័ចិត្ត​កាក​បាទ​ក្រហម​កម្ពុជា​ផងដែរ​។​

​ក្នុង​ពិធី​នេះ លោក ជាវ តា​យ បាន​មានប្រសាសន៍ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត សូម​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់បង់​ផ្ទះ​ស​ប្បែង ដោយសារ​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​) ដោយ​ករណី​បែប​នេះ​យើង​មិន​អាច​ដឹង​ហេតុការណ៍​មុន​បានទេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ កើតឡើង​ជា​យថាហេតុ​។​ជាមួយនឹង​ឱកាស​នោះ លោក​អភិបាលខេត្ត​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ធ្វើ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​បាន​ផ្សព្វផ្សាយ​ជា​ប្រចាំ​។

​លោក​បាន​បន្ថែមទៀតថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​ខេត្ត នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ជាពិសេស​ការ​ពាំនាំ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ជាប់​ជាប្រចាំ ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​គ្មាន​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។​

​ជាថ្មី​ម្តងទៀត លោក​អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខិតខំ​បង្កបង្កើន​ផល​នៅ​ដើម​រដូវវស្សា​នេះ និង​ចិញ្ចឹមសត្វ ដាំ​ដំណាំ​រួមផ្សំ និង​បន្លែ​ជុំវិញ​ផ្ទះ ដើម្បី​បង្កើន​ចំណូល​ជីវភាព​គ្រួសារ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​អភិបាលខេត្ត បាន​នាំយក​នូវ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ទាំង ៣៣​គ្រួសារ ក្នុងនោះ​៖ គ្រួសារ​ខូចខាត​ធ្ងន់ធ្ងរ (​រំលំ​ផ្ទះ​ទាំងស្រុង​) ចំនួន ០៥​គ្រួសារ ក្នុង ០១​គ្រួសារ ទទួលបាន​៖ តង់​កៅស៊ូ ១ អង្ករ ២៥​គ​.​ក មី​១​កេះ ត្រីខ​១​យួរ ស្ករស​១​គ​.​ក ទឹក​សុទ្ធ​១​កេះ និង​ថវិកា​ចំនួន ២០០.០០០​រៀល​។​
​ប្រជាពលរដ្ឋ​ដែល​ខូចខាត​ផ្ទះ​មធ្យម ចំនួន ២០​គ្រួសារ ក្នុង ០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥​គ​.​ក មី​១​កេះ ត្រីខ​១​យួរ ស្ករស​១​គ​.​ក ទឹក​សុទ្ធ​១​កេះ និង​ថវិកា​ចំនួន ៤០.០០០​រៀល​។​
​ចំណែក​ប្រជាពលរដ្ឋ​ដែល​ខូចខាត​ផ្ទះ​តិចតួច ចំនួន ០៨​គ្រួសារ ក្នុង ០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥​គ​.​ក មី​១​កេះ ត្រីខ​១​យួរ ស្ករស​១​គ​.​ក ទឹក​សុទ្ធ​១​កេះ និង​ថវិកា​ចំនួន ២០.០០០​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ