ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ពិធីបុណ្យ​វេរ​ទៀន​ព្រះវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ទាំង ៧​វត្ត ក្នុង​ខណ្ឌ​ដូនពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ៩​កើត ខែ​អាសាធ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤,៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌ សង្កាត់​ទាំង​១១ រៀបចំ​ពិធី​វេរ​ទៀន​ព្រះវស្សា និង​ទេយ្យទាន ប្រគេន​ចំពោះ​ព្រះសង្ឃ​ចំនួន ៧​វត្ត នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ដែល​រៀបចំ​នៅក្នុង​បរិវេណ​វត្ត​វិមាន​តេជះ (​ហៅ​ស្រះចក​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​បច្ច័យ និង​ទេយ្យទាន ដែល​ទទួល​បាន​រួម​មាន​:
១-​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​:
– បច្ច័យ​ចំនួន ៨០០,០០០​រៀល​
– ទៀន​ព្រះវស្សា​ចំនួន ០៨​គូ​
– សាដក​ចំនួន ០៨​ប្រអប់​
– ប្រេង​ចំនួន ០៨​កាន​
– ស្ករសរ​ចំនួន ០៨​បាវ​
– ទឹកដោះគោ​ចំនួន ០៨​កេស​
– ទឹកក្រូច​ចំនួន ១៧​កេស​
– ទឹកបរិសុទ្ធ​ចំនួន ១៧​កេស​
– មី​យើង​ចំនួន ១៧​កេស​
– និង​អង្ករ​ចំនួន ៨០០​គីឡូក្រាម ។​

២-​រដ្ឋបាល​ខណ្ឌដូនពេញ :
– ទឹកត្រី​ចំនួន ១៤​យួ​
– ទឹក​ស៊ី​អ៉ីវ​ចំនួន ១៤​យួ​
– អំបិល​ចំនួន ១៤​ថង់​
– ត្រីខ​ចំនួន ១៤​យួ​
– អង្ករ​ចំនួន ១០០​គីឡូក្រាម​/​វត្ត​
– បច្ច័យ​ចំនួន ៥០០,០០០​រៀល​/​វត្ត ។​

Filed in: ព័ត៌មានជាតិ