ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ស ថា​វី ត្រូវ​តុលាការ​កោះហៅ​ចូលទៅ​បំភ្លឺ​នៅ​ព្រឹក​នេះ រឿង​បញ្ហា​លក់​ដី​នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សំណុំរឿង​ដែល​តុលាការ​បាន​ចោទប្រកាន់ លោក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​បក្ខពួក​មួយចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​បញ្ហា​លក់​ដី​មិនមែន​ជា​របស់​ខ្លួន នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គិត​មក​ដល់ពេលនេះ​មិន​ទាន់​ត្រូវបាន​បញ្ចប់​នៅ​ឡើយ​ទេ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក ស ថា​វី បាន​បង្ហាញ​ខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​កោះហៅ​របស់​តុលាការ ខណៈ​មនុស្ស​ដែល​ពាក់​ពន្ធ័​ក្នុង​សំណុំរឿង​នេះ ចំនួន​២​នាក់​ទៀត ត្រូវបាន​ចៅក្រម​ស៊ើបសួរ ចេញ​ដី​ការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​។​
​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អង្គភាព​ព័ត៌មាន​យើង​យ៉ាង​ដូច្នេះ​ថា​៖ លោក​បាន​អញ្ជើញ​ឈ្មោះ ស ថា​វី អនុរដ្ឋលេខាធិការ ក្រសួង​ការពារជាតិ មក​សួរនាំ​សំណុំរឿង​បន្ថែម​ន​ទៀត​ជាច្រើន ក្នុងនោះ​ក៏​មាន​រឿង​បញ្ហា​ជាប់​ពាក់ព័ន្ធ​ដីធ្លី​ជាច្រើន ព្រម​ទាំង​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ផងដែរ​។​

​ខ្លឹមសារ​ដី​ការ​ដែល​អង្គភាព​ព័ត៌មាន​យើង​ទទួលបាន ចុះ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ មាន​ខ្លឹមសារ​ថា «​យើង ពេជ្រ វិជ្ជា​ធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃើញ​ដី​ការបញ្ជូន​រឿង​ឲ្យ​ស៊ើបសួ​រលេខ​១២១១ អ​.​យ​.​ឃ​ចុះ​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២០ របស់​តំណាង​អយ្យការ​»​។ ក្រោយពី​ពិនិត្យ​សំណុំរឿង​ចប់សព្វគ្រប់ ឃើញថា ឈ្មោះ អ៊ុក ភក្តី ភេទ​ប្រុស ត្រូវ​ចោទប្រកាន់​ពីបទ «​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​» នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ តាម​បញ្ញត្តិ​មាត្រា​២៥៥ នៃ​ច្បាប់​ភូមិបាល​។​

​ជាមួយគ្នានេះដែរ លោក​ចៅក្រម​ស៊ើបសួរ ពេជ្រ វិជ្ជា​ធរ ក៏​បាន​ចេញ​ដីការ​ដូចគ្នានេះ បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ម៉ាត់ ឌី ក្រោម​បទ​ចោទ «​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​» ដូចគ្នា​នឹង​ខ្លឹមសារ​ដី​ការចាប់ខ្លួន​ឈ្មោះ អ៊ុក ភក្តី ផងដែរ​។​
​គួរ​លឹកថា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២០ តុលាការ​បាន​ចេញ​ដី​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន​មនុស្ស​៣​នាក់​រួមមាន​៖
*​ទី​១៖ ឡុង ដា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
*​ទី​២៖ ឡូញ រស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​
*​ទី​៣៖ ប៉ូច ថេន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​» តាម​បញ្ញត្តិ​មាត្រា​២៥៥ នៃ​ច្បាប់​ភូមិបាល ខណៈ​ជន​ត្រូវ​ចោទ​ចំនួន​៦​នាក់​ទៀត កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​បន្ត​របស់​តុលាការ​។​

​ការសម្រេច​ឃុំខ្លួន​ក្រុម​ជន​ត្រូវ​ចោទ ធ្វើឡើង​បន្ទាប់​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២០ បានសម្រេច​ចោទប្រកាន់​លោក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​បក្ខពួក​មួយចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​លួច​លក់​ដី​មិនមែន​ជា​របស់​ខ្លួន​នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ពាក់​ក្រុម​ជន​ត្រូវ​ចោទ​នេះ​ដែរ​លោក ស ថា​វី អតីត​អភិបាលខេត្ត​ឧត្តរមានជ័​យ​ផង​នោះ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ ដែល​មិនមែន​ជា​របស់​ខ្លួន​»​។ ចំណែក​បក្ខពួក​ផ្សេងទៀត​ដែល​ក្នុងនោះ​មាន​៧​នាក់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​។ នេះ​បើ​តាម លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ដីកា​របស់​ព្រះរាជអាជ្ញា សយ ណូ​រ៉ា បានសម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​លើ​មនុស្ស​ចំនួន​ដូចខាងក្រោម​៖
*​ទី​១៖ លោក ស ថា​វី អាយុ​៥៣​ឆ្នាំ (​ក្រៅ​ឃុំ​)
*​ទី​២៖ លោក ឡុង ដា​រ៉ា ហៅ ណា​ង (​ឃុំខ្លួន​)
*​ទី​៣៖ លោក ប៉ូច ថេន អាយុ​៥២​ឆ្នាំ (​ឃុំខ្លួន​)
*​ទី​៤៖ លោក ឡូញ រស់ អាយុ​៤០​ឆ្នាំ (​ឃុំខ្លួន​)
*​ទី​៥៖ លោក អ៊ុក ភក្តី កើត​ឆ្នាំ​១៩៦៦ (​ក្រៅ​ឃុំ​)
*​ទី​៦៖ លោក យិន អ៉ិម (​ក្រៅ​ឃុំ​)
*​ទី​៧៖ លោក ម៉ាត់ ឌី អាយុ​៥០​ឆ្នាំ (​ក្រៅ​ឃុំ​)
*​ទី​៨៖ លោកស្រី យស់ ម៉ាលី​ណា (​ក្រៅ​ឃុំ​)
*​ទី​៩៖ និង គូកន (​ក្រៅ​ឃុំ​)​។​

​ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ជា​អ្នក​កាន់​សំ​ណុ​រឿង​ខាងលើ​នេះ​ផ្ទាល់ បាន​បញ្ជាក់​ឲ្យដឹងថា ប្រសិនបើ​មាន​ដីកា​ពី​តុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន អ្នក​នៅ​សេសសល់ ពាក់ព័ន្ធ​សំណុំរឿង​ខាងលើនេះ លោក​នឹង​ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំងនោះ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​យោងតាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​ដែល​អង្គភាព​ព័ត៌មាន​យើង​ទទួលបាន បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ ឈ្មោះ ឡុង ដា​រ៉ា បាន​លក់​ដី​ទំហំ ២២៩០០​ម៉ែត្រការ៉េ ទៅឱ្យ​ឈ្មោះ ប៉ូច ថេន ក្នុងតម្លៃ​ទឹកប្រាក់​១៥​ម៉ឺន​ដុល្លារ ហើយ​បាន​ចែក​លុយ​នោះ​ឲ្យទៅ​មេធាវី​ចំនួន​៧​ម៉ឺន​ដុល្លារ ចែក​ទៅ​ឲ្យ​លោក យិន អ៉ឺ​ម ចៅ​សង្កាត់​សំរោង ៤​ម៉ឺន​ដុល្លារ ជា​ថ្លៃ​ធ្វើឯកសារ​លក់​ដី​ខាងលើ និង​ចែក​មនុស្ស​មួយចំនួនទៀត​។​

​ឈ្មោះ ឡុង ដា​រ៉ា បាន​សារភាព​ថា នៅសល់​ប្រាក់​៣០០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ជនសង្ស័យ ឡុង ដា​រ៉ា បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ទៀតថា ដី​នេះ​ឈ្មោះ ប៉ូច ថេន ជា​អ្នក​ឈរ​ឈ្មោះ​ទិញ​ទៅឱ្យ​ឈ្មោះ ស ថា​វី​។​

​ឈ្មោះ ឡុង ដា​រ៉ា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​ដី​ស្រែ​ដែល​ខ្លួន​បាន​លក់​នោះ​ដែរ គឺជា​ដីស្រែ​របស់ លោក ភឺន ផល្លា ដោយ​មាន​លោក ស ថា​វី ជា​អ្នកបញ្ជា​ឲ្យ​ខ្លួន​ជា​អ្នកលក់​ទៅឲ្យ​ឈ្នោះ ប៉ូច ថេន ហើយ​រាល់​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដី​នេះ គឺ​ឈ្មោះ អ៊ុ ភក្តី ជា​អ្នក​រៀបចំ​ឡើង​៕

 

Filed in: ព័ត៌មានជាតិ