ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ខេត្ត​កំពត​បើកសម្ពោធ​ផ្សារ​ចុង​សប្តាហ៍​ដើម្បី​ជំរុញ​ទីផ្សារ​ផលិតផល​កសិកម្ម​ខ្នាត​តូច ដល់​កសិករ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន លើ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ដែល​មាន​តម្លៃ​ខ្ពស់ និង​ការអភិវឌ្ឍ​ចង្កោម​ផលិតផល តាម​មូលដ្ឋាន​ដែល​ក្រុម​ផលិត​ជា​កសិករ​ខ្នាតតូច​និង​កសិករ​ក្រីក្រ​អាច​ទទួលបាន​ផលប្រយោជន៍​រួម​គ្នា​នោះ នៅ​ចុង​សប្តាហ៍​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២០ នេះ ក្នុង​ខេត្ត​កំពត ក្រោម​ការរៀបចំ​សម្របសម្រួល​ឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​ក្រោម​ការចូលរួម​ពី​លោក ភូ លិ អភិបាលរង​ខេត្ត​កំពត​បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការផ្សារ​ចុងស​ប្តា​ហ៍តាំង​លក់​ផលិតផល​កសិកម្ម បន្លែ​សរីរាង្គ បន្លែ​សុវត្ថិភាព និង​សាច់មាន់​ស្រែ ធម្មជាតិ ព្រមទាំង​ផលិតផល​ស្នាដៃ​ខ្មែរ​ដើម្បី​បម្រើ​សេចក្ដីត្រូវការ ម្ហូបអាហារ​និង​ការប្រើប្រាស់ របស់​ប្រជាពលរដ្ឋ​ទូទៅ ជា​លក្ខណៈ​គ្រួសារ និង​ការ​កម្មង់​ទិញ​របស់​ក្រុមហ៊ុន​បន្ត​ដាក់លក់​ទីផ្សារ​ទំនើប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ទីតាំង​សម្ពោធ​ដាក់តាំង​បង្ហាញ​លក់​ផលិតផល​កសិកម្ម​នេះ ធ្វើឡើង​នៅ​សួនច្បារ​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត តំណាង​ក្រសួង​ពាណិជ្ជកម្ម កសិករ​ផលិត និង​ប្រជាពលរដ្ឋ ប្រកប​ដោយ​ជំនឿ​ចិត្ត លើ​សុវត្ថិភាព ម្ហូបអាហារ គ្មាន​ជាតិគីមី​។​

​លោក ស្រី កុម្ភៈ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានឲ្យដឹងថា ការបង្កើត​ឲ្យមាន​ផ្សារចុង​សប្តាហ៍​នេះឡើង គឺ​អនុវត្តន៍​តាម​គម្រោង​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាតតូច​( AIMS) ដែល​ជា​គម្រោង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា (RGC) និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ដើម្បី​ធ្វើឲ្យ​កំណើន​ប្រកប​ដោយ​បរិយាប​ន្នលើ​ទីផ្សារ​និង​សម្រាប់​ផលិត​ផល​កសិកម្ម​ដែល​មាន​តម្លៃ​ខ្ពស់ និង​ការអភិវឌ្ឍ​ចង្កោម​ផលិតផល​តាម​មូលដ្ឋាន ដែល​ក្រុម​ផលិត ជា​កសិករ​ខ្នាតតូច និង​ជា​កសិករ​ក្រីក្រ​អាច​ទទួលបាន​ផលប្រយោជន៍​រួមគ្នា​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា ការបង្កើត​ឲ្យមាន​ផ្សារចុង​សប្តាហ៍​នេះ​ឡើង​ទៀតសោក​គឺ​មាន​ជា​រៀង​រាល់​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ដែល​ដាក់តាំង​លក់​នូវ​ផលិតផល​កសិកម្ម មាន​បន្លែ​សរីរាង្គ​និង​បន្លែ​សុវត្ថិភាព និង​មាន់​ស្រែ​ធម្មជាតិ ព្រមទាំង​ផលិតផល​កសិកម្ម​ដទៃ​ទៀត​សម្រាប់​បម្រើ​នូវ​សេចក្ដីត្រូវការ របស់​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​រៀង​រហូត​ចុង​សប្តាហ៍​នៅ​ខេត្ត​កំពត​នេះ​តែ​ម្តង​ក៏​អាច​មក​ទិញ​យក​ទៅ​ហូប​បានដែរ​។​

​ថ្លែង​នៅក្នុង​ពិធី សម្ពោធ លោក ភូ លិ អភិបាលរង​ខេត្ត បានបញ្ជាក់​ថា ក្រោម​ការគិតគូរ​យក​ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ការខិតខំ​របស់​អាជ្ញាធ​រ​ខេត្ត បច្ចុប្បន្ន​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​គួរឲ្យកត់សម្គាល់​។

​តាមរយៈ​ការរីកចម្រើន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ធ្វើឲ្យ​កំណើន​ជីវភាព​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរឡើង ដូច្នេះ​ការបង្កើត​ឱ្យមាន​ផ្សារ​ចុង​សប្តាហ៍ លក់​ផលិតផល​កសិកម្ម​នេះ​ឡើង ក្នុង​នាម​រដ្ឋបាល​ខេត្ត​លោក​សូម​គាំទ្រ​លើកទឹកចិត្ត​ដល់​កសិករ​អ្នក​ផលិត និង​សូម​កោតសរសើរ ដល់​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពត សូម​បន្ត​ជំរុញ​កិច្ចសហការ​គ្នា​ជាមួយ​អ្នកពាក់ព័ន្ធ​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ឱ្យ​ទីផ្សារ​ចុង​សប្ដាហ៍​នេះ​មាន​ដំណើរការ​ជា​និរន្តរ៍ សម្រាប់​បម្រើ​នូវ​សេចក្ដីត្រូវការ ម្ហូបអាហារ បន្លែ​សរីរាង្គ បន្លែ​សុវត្ថិភាព ធានា​បាន​សុខភាព​ល្អ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​កំពត នៅ​រៀងរាល់​ចុង​សប្តាហ៍​បាន​មក​ចូលរួម​គ្រាំទ្រ​ទិញ​យក​ទៅ​ហូប និង​ក៏​ដើម្បី​លើក​កំពស់​តម្លៃ និង​ការអភិវឌ្ឍ​ចង្កោម​ផលិតផល​កសិកម្ម​តាម​មូលដ្ឋាន ដែល​ក្រុម​ផលិត​ជា​កសិករ​ខ្នាត​តូច និង​កសិករ ក្រីក្រ​អាច​ទទួលបាន​ផលប្រយោជន៍​រួម​គ្នា​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ