ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ស្នងការដ្ឋាន​នគរបាល​ខេត្ដ​សៀមរាប ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ពី​ការប្រើប្រាស់​ឯកសណ្ឋាន​ដល់​ប្រជា​ការពារ ជៀសវាង​មាន​ការយល់ច្រឡំ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជា​ការពារ អំពី​ការប្រើប្រាស់​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​អ្វី​ដែល​ច្បាប់​កំណត់ ដើម្បី​ជៀសវាង​នាំឲ្យ​មាន​យល់ច្រឡំ​ពី​ប្រជាពលរដ្ឋ​។​

​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​នេះ ធ្វើឡើង​ដោយ លោក​ឧត្ដមសេនីយ៍ត្រី តូច សាកល ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស តំណាង​លោក​ឧត្ដមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី តូច សាកល បាន​ដឹក នាំ ក្រុម ការងារ ចម្រុះ​របស់​ការិយាល័យ បុគ្គលិក និង​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា បាន ចុះ សាកសួរ​សុខទុក្ខ​ប្រជា​ការពារ និង​ណែនាំ​អំពី​ការប្រើប្រាស់​ឯកសណ្ឋាន​ប្រជា​ការពារ​កុំឲ្យ​មាន​ការភ័ន្តច្រឡំ​នឹង​ឯកសណ្ឋា​ននគរបាលជាតិ នៅក្នុង​បរិវេណ​វត្ត​កេស​រា​រាម ស្ថិតក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​គួរ​ជម្រាប​ថា ការចុះ​អប់រំ​ផ្សព្វផ្សាយ​នេះ គឺ​ផ្ដើមចេញ​ពី​ករណី​មួយ​នា​ពេល​កន្លងទៅ​នេះ ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ពេលនោះ​មាន​ប្រជា​ការពារ​ម្នាក់ បាន​យក​សោ​ចាក់​កង់​រថយន្ដ​នៅ​ស្ថានីយ៍​ប្រេង​មួយ​កន្លែង នៅ​ក្រុង​សៀមរាប​។​

​ប៉ុន្ដែ​ក្នុង​ប្រតិបត្តិការ​នោះ ប្រជា​ការពារ​ខាងលើ​បាន​ប្រើប្រាស់​ឯកសណ្ឋាន​មិន​ត្រឹមត្រូវ ដោយ​ពាក់​ឯកសណ្ឋាន​ជា​មន្ដ្រី​នគរបាល​ជាតិ ទើប​ធ្វើឲ្យ​មាន​យល់ច្រឡំ​។ ក្រោយ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​ចេញ​បកស្រាយ និង​អប់រំ​ប្រជា​ការពារ​នោះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ