ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ឃួ​ង ស្រេង ណែនាំ​អភិបាលខណ្ឌ​ទាំងអស់ បន្ត​ផ្សព្វផ្សាយ​បញ្ហា​ការ​រាលដាល​កូវី​ដ​១៩ ជាប្រចាំ​ដល់​ប្រជា​ពល​ដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ខណៈ​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ទាំង​១៥០ ទូទាំង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំងអស់ បន្ត​ផ្សព្វផ្សាយ​បញ្ហា​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​ជាប្រចាំ​ដល់​ប្រជាពលដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង និង​មាន​មូលដ្ឋាន​គ្រប់គ្រាន់ ក្នុង​ការការពារ​ខ្លួន ក្រុមគ្រួសារ និង​អ្នក​ដទៃ​នៅក្នុង​សហគមន៍​ផងដែរ​។​

​លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ដល់​សង្កាត់​ទាំង​១០៥ ចុះ​ពិនិត្យ​មើល​ជាក់ស្តែង​នៅតាម​វត្ត​នីមួយៗ​នៅក្នុង​មូលដ្ឋាន ក្រែង​មាន​វត្ត​ណាមួយ​ជួប​ការខ្វះខាត សូមឲ្យ​យកចិត្តទុកដាក់​ទំនុក​បំរុង បើ​គ្មាន​លទ្ឋភាព សូម​ផ្តល់​ព័ត៌មាន​អាជ្ញាធរ​ខណ្ឌ និង​ក្រុង ដើម្បី​ចាត់វិធានការ​ទាន់ពេល​វេលា ដោយ​មិន​ទុក​ឲ្យ​វត្ត​ណាមួយ ដាច់​ចង្ហាន់​ដោយ​អាជ្ញាធរ​មិន​បាន​ដឹង​នោះ​ឡើយ​។​

​កម្មវិធី​ប្រគេន​ទៀន​ព្រះវស្សា​នេះ បាន​រៀបចំឡើង​នៅក្នុង​វត្ត​ទួល​សន្តិ​វ័ន (​ហៅ​វត្ត​ទួល​អស់លោក​) ក្នុង​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌប្ញស្សីកែវ នា​រសៀល​ថ្ងៃ​សុក្រ ៦​កើត ខែ​អាសាធ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​។​

​ជា​រៀងរាល់ឆ្នាំ​តាម​គន្លង​ប្រពៃណី​របស់​ព្រះពុទ្ធ​សា​នា លោក ឃួ​ង ស្រេង និង​លោកស្រី ជា ស៉ីណា អមដំណើរ​ដោយ​មន្ត្រី​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រគល់ជូន​ដល់​អភិបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​អភិបាលខណ្ឌ​បន្ត​ប្រគេន​ទេយ្យទាន ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅតាម​វត្ត​ចំនួន​១៥០​វត្ត ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ទំនុក​បំរុង និង​បង្កលក្ខណៈ​ងាយ​ស្រ​សួ​ល​សម្រាប់​ព្រះសង្ឃ​នៅ​រដូវវស្សា​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឲ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​មាន​ការរីកចំរើន​ទន្ទឹមគ្នា ពិសេស​ពុទ្ធបរិស័ទ​មាន​ជីវភាព​ធូ​ធារ បាន​ចូលរួម​កសាង​ទី​វត្ត​អារាម​ឲ្យមាន​ការអភិវឌ្ឍយ៉ាង​ល្អប្រសើរ​។ លោក​បន្តថា សមិទ្ធផល​ដ៏​មានតម្លៃ​ទាំងអស់នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង និង​លះបង់​គ្រប់បែប​យ៉ាង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដោយ​តម្កល់​អត្ថប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​

​លោក​ក៏​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចូលរួម​ថែរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​របស់​ជាតិ​យើង​ឲ្យបាន​គង់វង្ស ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខក្សេមក្សាន្ត​។​

​ក្នុង​កម្មវិធី​ប្រគេន​ទាន​ព្រះវស្សា​ទាំង​១៥០​វត្ត​នេះ ក្នុង​១​វត្តៗ​ទទួលបាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀន​វស្សា​១​គូ សា​ដក​១​កញ្ចប់ អង្ករ ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន ចំណុះ​៣០​លីត្រ ស្កស​១​បាវ ទំងន់​២៥​គីឡួក្រាម ទឹកដោះគោ ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស​៕

Filed in: ព័ត៌មានជាតិ