ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បំភ្លឺ​ករណី​សមត្ថកិច្ច​យក​សោ​ចាក់​កង់ឡាន​រថយន្ដ នៅ​ស្ថានីយ​ប្រេង​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីបំភ្លឺ ករណី​កម្លាំងចម្រុះ​ចុះ​ចាក់​សោ​រថយន្ដ នៅ​ស្ថានីយ៍​ប្រេង​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​យោង​តាម​សេចក្ដីបំភ្លឺ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​រៀបរាប់​ដូចខាងក្រោម​៖
*​ទី​១៖ ជា​សកម្មភាព​ក្រុមចម្រុះ ចុះ​អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ខេត្ត​លេខ ០០១.១៩ ស ណន ចុះ​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៥ ស្ដីពី​ការធ្វើ​ចរាចរណ៍​របស់​យានយន្ត​គ្រប់​ប្រភេទ និង​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បរិស្ថាន អនាម័យ​នៅក្នុង​ក្រុង​សៀមរាប ដែល​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​
*​ទី​២៖ បុរស​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល មិនមែន​ជា​មន្ត្រី​ក្របខណ្ឌ​នគរបាលជាតិ នោះទេ គាត់​ជា​ប្រជា​ការពារ​ឈ្មោះ ជាន ស្លា អត្តលេខ​០០៧៥ ដែល​ស្ម័គ្រចិត្ត​ចូលរួម​សហការ ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​-​ក្រុង​សៀមរាប​។​
*​ទី​៣៖ កន្លងមក​កម្លាំង​អនុវត្ត​ច្បាប់​ពិនិត្យឃើញថា ក្រុម​រថយន្ត​តាក់ស៊ី​មួយចំនួន​តូច គឺ​ពួកគាត់​ពុំ​ព្រម​ចូល​ចាប់ ភ្ញៀវ និង​ដាក់​វ​នៅក្នុង​បេន​តាម​ការណែនាំ របស់​អាជ្ញាធរខេត្ត​ឡើយ ពួកគាត់​តែងតែ​យក​កន្លែង​ស្ថានីយ​ប្រេង ឬ​ភោជនីយដ្ឋាន និង​ទីតាំង​ជួសជុល​រថយន្ត ធ្វើ​ជា​ជម្រក​ដើម្បី​ជា​លេស ក្នុង​ការចាប់​ម៉ូយ​នៅតាម​ដងផ្លូវ​ដែល​ធ្វើឲ្យ​មាន​ភាព​រញ៉េរញ៉ៃ និង​បាត់បង់​សណ្ដាប់​សាធារណៈ ក៏ដូចជា​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប មាន​ពេល​ខ្លះ​ធ្វើឲ្យ​បាត់​សម្ភា​ររបស់​ភ្ញៀវ​ទៀតផង​។​
*​ទី​៤៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សូម​ការយោគយល់​អធ្យាស្រ័យ​ខ្ពស់ ពី​សាធារណជន និង​បណ្ដាញ​សង្គម​ដែល​ខ្វះ​ការត្រួតពិនិត្យ ចំពោះ​ប្រជា​ការពារ​រូបនោះ ក្នុង​ការប្រើប្រាស់​ឯកសណ្ឋាន​នគរបាល ក្នុង​កិច្ចសហប្រតិបត្តិការ​ចុះ​អនុវត្ត​ភារកិច្ច​។​
​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​សៀមរាប នឹង​ពង្រឹង​ការអនុវត្ត​វិន័យ​របស់​កងកម្លាំង នគរបាលជាតិ ធ្វើការ​អប់រំ​ណែនាំ និង​ឈាន​ដល់​អនុវត្ត​ច្បាប់ ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ខុស​តាម​ទម្ងន់​ទោស​ជាក់ស្តែង​៕

Filed in: ព័ត៌មានជាតិ