ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាល​ខេត្ត​កំពត​ជំរុញ​ពលរដ្ឋ​ឲ្យ​ថែទាំ​សុខភាព និង​ខំប្រឹង​បង្កបង្កើន​ផល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក​អភិបាល​ខេត្ត​កំពត​មានប្រសាសន៍​លើក​ទឹកចិត្ត​ពលរដ្ឋ​ងាយ​រងគ្រោះ កុំឲ្យ​អស់សង្ឃឹម និង​ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ ពិសេស​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វិដ​១៩​។ ស្រប​ពេល​រដូវភ្លៀង​ចាប់ផ្តើម​ធ្លាក់​ផង​នោះ ពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ព្យាយាម​ពង្រឹង​ការងារ​ដាំ​ដុះ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។

​នេះ​ជា​ការលើកឡើង​របស់​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៣៦​គ្រួសារ នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ទៀត​ថា តាំងពីដើម​រៀងមក​និង​បច្ចុប្បន្ន​បើទោះបី​កម្ពុជា ក៏​ដូចជា​ខេត្ត​កំពត កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​ក្តី ថ្នាក់ដឹកនាំ​ខេត្ត នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ​។ ជាងនេះទៅទៀត ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​នឹង​កំពុង​រៀបចំ​ផែនការ ដើម្បី​ជួយសង្គ្រោះ​ស្ថានភាព គ្រួសារ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​ជា​ជំ​ហ៊ានៗ បណ្តើរៗ​ផងដែរ ជាក់ស្តែង​ដូច​នៅ​ក្នុង​ថ្ងៃនេះ​។​

​លោក​បាន​បន្តថា ទោះ​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត លោក​សូម​លើកទឹកចិត្ត និង​ជំរុញ​ដល់​ពលរដ្ឋ​ទាំង​អស់ ត្រូវ​គិតគូរ​រឿង​សុខភាព​ជា​សំខាន់ និង​ត្រូវ​បន្ត​អនុវត្ត​វិធានការ​នានា ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​១៩​។ ទន្ទឹមគ្នានេះ ស្រប​ពេល​រដូវវស្សា​វ​ចូលមក​ដល់ ភ្លៀង​ចាប់ផ្តើម​ធ្លាក់ ប្រជាពលរដ្ឋ​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​របរ​ដាំ​ដុះ​ឲ្យបាន​កាន់តែ​ប្រសើរ​ជាង​រាល់​ឆ្នាំ ព្រោះ​មាន​តែ​វិស័យ​កសិកម្ម​ទេ ដែល​អាច​ជួយ​ជ្រោមជ្រែង​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​សាកល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ​។

​សូមជម្រាបថា នៅក្នុង​ពិធី​សំណេះសំណាល​និង​នាំយក​អំណោយ​ចែកជូន​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​នាពេលនោះ ក៏​មាន​ការចូលរួម​ពី​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក លោកស្រី ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត ជាច្រើន​រូប​ផង​ដែរ ។ ចំពោះ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ៣៦​គ្រួសារ ក្នុង​១​គ្រួសារ ទទួលបាន​៖ អង្ករ ២០​គីឡូក្រាម ទឹកត្រី​១​យួរ ត្រីខ​១០​កំប៉ុង មី​ជាតិ​១​កេះ ទឹកបរិសុទ្ធ​១​កេះ និង​ថវិកា ២០.០០០​រៀល​។ បន្ទាប់​មក​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចុះ​ពិនិត្យ​មើល​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ