ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ពិភាក្សា ត្រៀម​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០២០ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែ មិថុនា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុម​លេខាធិការដ្ឋាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជ​រដ្ឋា​បាល​កម្ពុជា​នៅ​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ត្រៀម​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០២០ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជ​រដ្ឋា​បាល​កម្ពុជា​នៅ​ខេត្ត​កំពត ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ០៦ ខែ កក្កដា ឆ្នាំ​២០២០ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អនុប្រធាន សមាជិក​ក្រុម​លេខាធិការ​សរុប និង​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលក្រុង ស្រុក ផងដែរ​។

​ក្នុង​កិច្ចប្រជុំ​នាពេលនេះ បានធ្វើការ​ពិត្យ​ពិភាក្សា​ទៅលើ​របាយការណ៍ល​ទ្ធ​ផល​ការងារ​ឆមាស​ទី​១ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ដែល​អនុវត្ត​កន្លងមក​តាម​បណ្តា​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ជា​ពិសេស​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ ដើម្បី​ធ្វើឲ្យ​របាយការណ៍​មាន​ខ្លឹមសារ​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ ជា​លទ្ធផល​ទោះបី​មានកា​រីក​រាលដាល​ជា​សាកល​ជំងឺ​កូវី​ត​១៩ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​បាន​ចុះ​ធ្វើ​វេទិកា​សាធារណៈ​ក្នុង​ឆមាស​ទី​១​បាន​ចំនួន ២៦០ លើក លើ​៩៣​ឃុំ សង្កាត់ ប្រមូល​បាន​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ចំនួន ៩០២​ករណី ក្នុង​នោះ​ក្រុម​ការងារ​បាន​ដោះស្រាយ​រួច​ចំនួន ៥៤០​ករណី កំពុង​ដោះស្រាយ​ចំនួន ៣១៥​ករណី និង​មិន​ទាន់​ដោះស្រាយ​ចំនួន ៤៧​ករណី ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម​លេខាធិការដ្ឋាន ពិនិត្យ​និង​កែសម្រួល​ខ្លឹមសារ និង​តួលេខ​ជាមួយនឹង​រដ្ឋបាល​ក្រុង ស្រុក ដើម្បី​ឲ្យ​របាយការណ៍​កា​ន់តែ​មាន​ខ្លឹមសារ និង​ជាក់ស្តែង ដើម្បី​រំលេច​ឲ្យឃើញ​សកម្មភាព​ការងាររ​បស់​ក្រុម​ការងារ​កន្លងមក​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា ក្រោម​ការដាក់ចេញ​រប​ស់រាជ​រដ្ឋភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ក្រោម​ការចង្អុលបង្ហាញ​ផ្ទាល់​ពី លោក​កិត្តិ​សេដ្ឋា បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត បាន​ដាក់ចេញ​នូវ​ផែនការ ដល់​ក្រុមការងារ​គ្រប់​ថ្នាក់ ចុះ​មូលដ្ឋាន​ក្នុង​ខេត្ត ធ្វើការ​ណែនាំ​អប់រំ​ផ្សព្វផ្សាយ ពី​វិធានការ បង្ការ ទប់ស្កាត់​កុំឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​បន្ត​ផ្សព្វផ្សាយ​នៅ​តាម​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​បាន​ពិភាក្សា​លើ​ការងារ​បំពាក់​គ្រឿង​ឥស្សរិយយស លើកទឹកចិត្ត​ជូន​មន្ត្រី​ដែល​សកម្ម​ការងារ​នៅ​រដ្ឋបាល​ខេត្ត និង​នៅ​ថ្នាក់មូលដ្ឋាន នៅ​ថ្ងៃ​ប្រជុំ​បូក​សរុប​លទ្ធផល​សម្រេច​បាន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០ របស់​ក្រុម​ការងារ​រាជ​រដ្ឋា​បាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ