ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត នាំយក​នូវ​ង្ហាន់ ទេយ្យទាន និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​ចំនួន​៣​វត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ចុង​សប្តាហ៍ នា​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២០ នេះ​លោកស្រី លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត និង លោកស្រី ថុង ធា​រី ជឹង ផល្លា និង​សហការី ព្រមទាំង​មន្ត្រី​ប្រតិបត្តិ​សាខា បាន​នាំយក​នូវ​ចង្ហាន់ ទេយ្យទាន និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន​៣​វត្ត ក្នុង​ខេត្ត​កំពត ដើម្បី​ថ្វាយព្រះពរ​ដល់​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គម្រប់​៨៤ យាង​ចូល ៨៥ ព្រះវស្សា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ខាងមុខនេះ ។

​ក្នុងឱកាស​នោះ​លោកស្រី លាង ហៃ ជាវ​តា​យ និង​សហការី​នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត​ទាំង​អស់ សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង ព្រះ​រតនត្រ័យ​កែវ​ទាំងបី គុណបុណ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​នៅលើ​លោក ជាពិសេស​សូម​ទេព្តា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ បារមី​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ សូម​ឫទី្ធ​តេជៈ​បារមី​ខ្លាំងក្លា​ទាំង​អស់ ជាពិសេស​បារមី ព្រះ​វិញ្ញាណក្ខន្ធ អតីត​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ សូម​ប្រោស​ព្រះរាជ​ប្រទាន ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ថ្វាយ​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ប្រកប​ដោយ​ព្រះ​បរមសុខ​គ្រប់ប្រការ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ និង​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ​ប្រជានុរាស្ត្រ ជា​កូន ចៅ ចៅទួត របស់​ព្រះអង្គ​ទូទាំង​ប្រទេស​យូរអង្វែង​រៀង​ដរាប​តទៅ ។​

​បន្ទាប់ពី​បាន​ប្រារព្វ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​បរិត្ត​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​រួចមក ក៏​មាន​ការ​ប្រគេន​ទេយ្យទាន និង​ចង្ហាន់​ដល់​ព្រះសង្ឃ​ចំនួន​៣​វត្ត រួម​មាន​វត្ត​ព្រះពុទ្ធ​ជ​យ​មង្គលា​រាម វត្ត​ជុំ​គ្រៀល និង​វត្ត​ស្នំ​ប្រាំពីរ​។​

​ទេយ្យទាន​ប្រគេន​មួយ​វត្ត​មួយៗ​រួម​មាន​ចង្ហាន់ សា​ដក​៩ ទឹក​សុទ្ធ​២​កេស ទឹក​ផ្លែឈើ​២​កេស ស្កសរ​៥​គីឡូក្រាម អង្ករ​៥​បាវ ស្មើនឹង​១២៥​គីឡូក្រាម មី​១០​កេស​តូច អំបិល​៥០​គីឡូក្រាម និង​បច្ច័យ​ចំនួន​៤០​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ