ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​អភិបាលស្រុក​កំពង់ត្រាច ចុះសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​ចំនួន​១០៨​គ្រួសារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​រួមចំណែក​ទ្រទ្រង់​ដល់​ការងារ​មនុស្សធម៌​របស់​អនុសាខា​កាកបា​ទ​ក្រហម​ស្រុក​កំពង់ត្រាច ក៏ដូចជា​ដើម្បី​ចែករំលែក​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ នៅក្នុង​អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ក៏ដូចជា​ព្រះចៅអធិការ​វត្ត​ព្រះ​គោ ហៅ​វត្ត​អូរ បាន​បរិច្ចាគ​សម្ភារៈ បរិក្ខា ថវិកា និង​ស្បៀងអាហារ​ដើម្បី​ជា​ការ​ចែ​រំលែក​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ក្នុង​ជីវភាព ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​វត្ត​ព្រះ​គោ ក្នុង​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ ២០២០ ក្រោម​វត្តមាន លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច និង​ជា​ប្រធាន​គណៈម្មាធិការ​អនុសាខា​កាកបាទក្រហ​ម​ស្រុក និង​សហការី​។​

​ការធ្វើ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​សប្បុរសធម៌ របស់​អនុសាខា​កាកបាទ​ក្រហម​ស្រុក និង​របស់​ព្រះចៅអធិការ​វត្ត​ព្រះ​គោ​នេះ ដើម្បី​រួមចំណែក ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ដែល​កំពុង​ជួប​ការលំបាក​មាន​ចំនួន​១០៨​គ្រួសារ ស្ថិតក្នុង​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច​។​

​ចំពោះ​អំណោយ​សប្បុរសធម៌​ដែល​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន​១០៨​គ្រួសារ ដោយ​ម្នាក់ៗ​ទទួលបាន​អង្ករ​២០​គីឡូក្រាម ព្រម​ទាំង​សម្ភារៈ​សម្រាប់​ផ្ទះបាយ​មួយកញ្ចប់​ធំ និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក អូន ខន បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ ដល់​ព្រះ​តេគុណ ទេស សុ​ផា ព្រះចៅអធិការ​វត្ត​ព្រះ​គោ ដែល​បាន​បរិច្ចាគ​នូវ​គ្រឿង​ឧបភោគ បរិភោគ ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​ជីវភាព ក្នុង​មូលដ្ឋាន​។​អំណោយ​ទាំងនេះ​ពិត​ជា​សំខាន់​បំផុត​ក្នុងការ​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌​ជាមួយ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ស្ថានការណ៍​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩ ៕ សេង ណា​រិទ្ធ

Filed in: ព័ត៌មានជាតិ