ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល​យ​ក​សម្ភារៈ គ្រឿងឧបភោគ បរិភោគ​ជូន​ដល់​កងកម្លាំង​វិស្វកម្ម​ដែល​កំពុង សាង សង់​ទីស្នាក់ការ​គណបក្ស​ស្រុក​រំដួល​នឹង​សាងសង់​ផ្ទះ​១​ខ្នង ជូន​ប្រជាពលរដ្ឋ​ខ្វះខាត ចាស់ជរា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ លោក ធឹ​ម ណាត​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល លោក លោកស្រី​អភិបាលរង​ស្រុក និង​មន្ត្រីរាជការ​សាលា​ស្រុក​រំដួល បាន​នាំ​យក​សម្ភារៈ គ្រឿងឧបភោគ បរិភោគ រួមមាន​៖ បន្លែ​ស្ពៃក្តោប​លក្ខណ៍​២០​គ​.​ក ស្ពៃ​បូកគោ​២០ គ​.​ក ក្បាលជ្រូក​៣ នំ​បញ្ចុក ៣០​គ​.​ក ទឹក​សម្ល​ខ្មែរ ខ្ទឹម​បារាំង ២០​គ​.​ក មាន់រ​ស់​១០​ក្បាល និង​ក្រមា​ចំនួន​២០ គិត​ជា​ទឹកប្រាក់​ចំនួន​១,២០០,០០០​រៀល ជូន​ដល់​កងកម្លាំង​វិស្វកម្ម​ដែល​កំពុង សាង សង់​ទីស្នាក់ការ​គណបក្ស​ស្រុក​រំដួល ចំនួន​២០​នាក់ ។​

​ក្នុង​ឱកាស​នេះ​ដែរ​លោក​សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល បាន​ដឹកនាំ​កម្លាំង​យុវជន​គណបក្ស​ស្រុក យុវជន​សស​យក រួម​ជាមួយ​ក្រុមប្រឹក្សា​ឃុំ មេភូមិ បាន​ចុះ​សាងសង់​ផ្ទះ​១​ខ្នង ជូន​ប្រជាពលរដ្ឋ​ខ្វះខាត ចាស់ជរា ឈ្មោះ កឹក សា​បាន អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​សង្កែ ក្នុង​ការសាងសង់​ផ្ទះ​១​ខ្នង​ប្រវែង​៤x៥​ម៉ែត្រ ដំបូល​ប្រក់​សង្ក​សី ជញ្ជាំង​ស័ង្កសី នេះ ចំណាយ​ទឹកប្រាក់​អស់​ចំនួន ២,៥០០,០០០​រៀល ក្នុង​ថវិកា​ទាំងនេះ គឺជា​ចូលរួមចំណែក​វិភាគទាន​សប្បុរសធម៌​គ្នា​រវាង​លោក​ប្រធាន​គណបក្ស​ស្រុក យុវជន​គណបក្ស យុវជន​សស​យក​. ក្រុម ប្រឹក្សា​ឃុំ និង​មេភូមិ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ