ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​អភិបាល​ខេត្ត​កំពត ប្រាប់​មន្ត្រី​ឲ្យខិត​ខំ​រួមគ្នា​ជំរុញ​ការងារ​ផ្តល់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ប្រសើរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ សិទ្ធិ និង​ការទទួលខុសត្រូវ លើ​មន្ទីរ​សុខាភិបាល ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើកំណែទម្រង់ ផ្ទេរ​ឲ្យ​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង់​ផ្ទាល់ របស់​រដ្ឋបាល​ខេត្ត​និមួយៗ ទាំង​ធនធាន​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្សេងៗ ។ ដើម្បី​សម្រេច​ការងា​នេះ អភិបាល​ខេត្ត​កំពត​បា​ន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​ខិតខំ​រួម​សហការ​គ្នា ជំរុញ​ដល់​ការងារ​ផ្តល់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ពិសេស​នៅតាម​មូលដ្ឋាន​។

​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់ឲ្យ​ដំណើរការ មន្ទីរ​សុខាភិបាល​ខេត្ត​កំពត នៅក្រោម​រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្ត​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​រដ្ឋបាល​ខេត្ត គឺជា​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព គុណភាព តម្លាភាព ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​អាច​ឆ្លើយតប​តម្រូវការ​ទាន់ពេលវេលា ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ជូន​ដល់​ពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ និង​ចូលរួម​គាំពារ​សុខមាលភាព​ប្រជាជន​ដល់​មូលដ្ឋាន​។

​លោក​បាន​បញ្ជាក់​ផងដែរ​ថា បើទោះជា​មន្ទីរ​សុខាភិបាល​ត្រូវ​ផ្ទេរ​ឲ្យ​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង់​របស់​រដ្ឋបាល​ខេត្ត​ក៏ពិតមែន ប៉ុន្តែ​អ្វី​ដែល​មាន ត្រូវតែ​រក្សាទុក​នៅ​ដដែល ដូចជា​រចនាសម្ព័ន្ធ និង​ប្រាក់​បៀរ​វត្ស​ជាដើម​។ ប៉ុន្តែ​អ្វី​ជា​ការងារ​សំខាន់ គឺ​មន្ត្រី​ទាំងអស់ ត្រូវ​ចេះ​សហការ​រួម​គ្នា​ជំរុញ ដល់​ការងារ​ផ្តល់​សេវា​សុខាភិបាល​ឲ្យបាន​កាន់តែ​ប្រសើរ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ពិសេស​ការអនុវត្ត​ការងារ​នៅតាម​មូលដ្ឋាន​។​

​បើ​តាម​មន្ត្រី​ជំនាញ ប្រព័ន្ធ​គ្រប់គ្រង​ថ្មី​នេះ ក្រសួង​សុខាភិបាល​ត្រូវតែ​ទទួលខុសត្រូវ និង​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល​, ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ត្រូវ​ទទួលខុសត្រូវ និង​គណនេយ្យភាព​ចំពោះ ក្រសួង​សុខាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ចំពោះ​ការផ្តល់​សេវា​សុខាភិបាល​។ រីឯ​ប្រធាន​មន្ទីរ​សុខាភិបាល​វិញ ក៏​ត្រូវ​មាន​ការទទួល​ខុសត្រូវ​និង​គណនេយភាព ចំពោះ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត​ដែរ ក្នុង​ការគ្រប់គ្រង ការចាត់ចែង ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការតាមដាន​ត្រួតពិនិត្យ​លើ​ការផ្តល់​សេវា​សុខាភិបាល​ដែល​បាន​ប្រគល់​ទៅឲ្យ​រដ្ឋបាល​ខេត្ត​នោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ