ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កំពត ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​អភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើង​ទាំងអស់គ្នា​”

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីតាំង​ស្តូប​ព្រះ​អង្គ​ឌួង មាត់​ព្រែក​ក្រុង​កំពត ខេត្ត​កំពត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​អភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើង​ទាំងអស់គ្នា​” ដោយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី លោក លោកស្រី ជា​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ប្រធាន អនុប្រធាន​ការិយាល័យ​ជំនាញ​ក្រុង​កំពត ស្រុក​ទឹកឈូ មន្ត្រីរាជការ យុវជន ស​.​ស​.​យ​.​ក និង​បុគ្គលិក​អនាម័យ ចំនួន ៤២១​នាក់ ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក ជាវ តា​យ អភិបាលខេត្ត បាន​គូសបញ្ជាក់​អំពី​ការរៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក ៥​មិថុនា ដើម្បី​បំផុស​ចលនា អប់រំ​ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​អាជីវករ​ឲ្យមាន​ការចូលរួម​ក្នុង​ចល​នា​កិច្ច​គាំពារ​បរិស្ថាន ដើម្បី​ធានា​នូវ​គុណភាព និង​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​សំដៅ​ឲ្យបាន​បរិស្ថាន​ល្អ ខ្យល់​បរិសុទ្ធ និង​ទេសភាព​ស្រស់ត្រកាល គាំទ្រ​ដល់​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​អភិបាលខេត្ត បាន​ជម្រាបជូន​អង្គពិធី​អំពី​ខ្លឹមសារ “​អភិរក្ស​ជីវៈចម្រុះ​យ​ដើម្បី​យើងទាំងអស់គ្នា​” គឺ​យើង​គ្រប់​គ្នា​ត្រូវ​យល់​ដឹង និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​បរិស្ថាន ស្រលាញ់​ជីវៈចម្រុះ ដែល​ជា​ប្រភព​អាហារ​របស់​យើងទាំងអស់គ្នា​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​ក្រើនរម្លឹក​នូវ​កិច្ច​គាំពារ​បរិស្ថាន និង​អភិរក្ស​ជីវៈចម្រុះុ​តាម​សមត្ថភាព លទ្ធភាព និង​ភារកិច្ច​ជំនាញ​របស់​ខ្លួន និង​ស្វែងយល់​អំពី​បញ្ហា​បរិស្ថាន និង​គ្រប់គ្រង​បញ្ហា​ទាំងនោះ​ឲ្យបាន​សមស្រប​តាម​គោលការ​ណ៍​គ្រប់គ្រង​បរិស្ថាន ដើម្បី​និរន្តរិ៍ភាព​ធនធាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ វិស័យ​ឯកជន នៅ​ទូទាំង​ខេត្ត ត្រូវ​ចូលរួម​ថែរក្សា​សោ​ភណ្ឌ​ភាព អនាម័យ​នៅតាម​ទី​សាធារណៈ​ឲ្យមាន​សភា​ព ស្រស់ស្អាត សាកស​ម​ជា​ខេត្ត​ទេសចរណ៍​ទំនើប​មួយ ពិសេស​ក្នុង​ក្រុង​កំពត ត្រូវតែ​ស្អាត​ឲ្យ​សមជា​ទីក្រុង​គំរូ​នៅ​អាស៊ាន ដោយ​ភ្ជាប់​នឹង​ការអភិវឌ្ឍ​ដោយ​ចិរភាព​។

​ក្រោយ​ពេល​ចប់​ពិធី លោក​អភិបាលខេត្ត និង​សមាជិក សមាជិកា​នៃ​អង្គពិធី បាន​ចូលរួម​ធ្វើ​អនាម័យ​តាម​ដងព្រែក​ចាប់ពី​ស្តូប​ព្រះ​អង្គ​ឌួង​ដល់​ផ្លូវបំបែក​ស្រែអំបិល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ