ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង លោក អ៊ុំ ចាន់​រតនា ខេត្ត​បាត់ដំបង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​ពុករលួយ​កាន់តែខ្លាំង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ÷​ប្រភព​ថ្មីៗ​ពី​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ភូមិ​បឹង​រាំង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានឲ្យដឹងថា រយៈពេល​ជាង​៦​ខែ​នៃ​ដើមឆ្នាំ​២០២០​នេះ​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែខ្លាំង​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទោះបី​ពួកគេ​បង់ពន្ធ​ទំនិញ​នៅ​ច្រក​ព្រំដែន​រួចហើយ​ក៏​ដោយ ក៏​ចៀង​មិន​ផុត​ពី​បង់លុយ​ក្បាល​រថយន្ត​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​អូរ​ដា ម្តងទៀត​នោះ​ទេ​គឺ​រថយន្ត​ដឹកទំនិញ​១​គ្រឿង​ត្រូវ​បង់​២៥​ម៉ឺន​រៀល​។ ជាង​នេះ​ទៅ​ទៀត​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង និង​បក្ខពួក​ឈ្មោះ ជ័យ ច័ន្ទ​តារា ប្រើ​គ្រប់​វិធី​ដើម្បី​គាប​យក​លុយ​លើ​តុ​ក្រុម​តុ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បាត់ដំបង មួយចំនួន​បានឲ្យដឹងថា ការដែល​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង និង​លោក ជ័យ ច័ន្ទ​តារា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រាលដាល​គឺ​ដោយសា​រអាង​មាន​លោក គុណ ញឹម អគ្គនាយក​គយ ជា​បង្អែក​ដ៏​រឹងមាំ​។​

​ជាងនេះទៅទៀត​ទំនងជា​លោក យូ ហេង ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ទើប​បណ្តោយ​ឲ្យ​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​ប្រភព​ស្និទ្ធ​នឹង​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង បានឲ្យដឹងថា កាល​ជំនាន់​លោក ឈុន សុភមង្គល នៅ​ធ្វើជា​មេ​គយ​ខេត្តបាត់ដំបង បណ្តោយ​ឲ្យ​លោក អ៊ុំ ចាន់​រតនា និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​។ ឥឡូវ​នេះ​ពេល​ដែល​លោក យូ ហេង ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ក៏​ឃុបឃិត​ឲ្យ​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​ដែរ​ក្នុង​ខណៈ​ដែល​លោក គុណ ញឹម អគ្គនាយក​គយ រក្សា​ភាព​ស្ងៀមស្ងាត់​។

​ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង និង​បក្ខពួក​ខ្លះ​ផង​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក អ៊ុំ ចាន់​រតនា និង​បក្ខពួក បង្កើន​សកម្មភាព​ពុករលួយ​ដោយ​គ្មាន​ញញើត​និង​អ្វីៗ​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ