ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​កំពត​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​កងកម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​និង​អ្នកទេសចរ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ការពារ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​សាធារណៈ​និង​កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ជាតិ អន្តរជាតិ សូម​បន្ត​ការប្រុងប្រយ័ត្ន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល់​នៃ​ជំងឺ​កូវី​ដ​១៩ បន្ថែមទៀត ដោយ​ប្រកាន់ខ្ជាប់​អនុវត្ត​នូវ​វិធានការ​អនាម័យ និង​រក្សា​គម្លាត​សង្គម​ឲ្យបាន​ជាប្រចាំ ទោះ​ជា​ស្ថានភាព​ជំងី​កូវី​ដ​១៩​នៅ​កម្ពុជា ក៏​ដូចជា​ខេត្ត​កំពត​មាន​សភាព​ល្អប្រសើរ​ក៏ដោយ​។​

​ការជំរុញ​បែបនេះ ក្នុង​ពិធី​បន្ត​ប្រគល់​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​លើក​ទី​៤ ជូន​ដល់​អនុសាខា​និង អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៨ ដើម្បី​យក​ទៅ​ចែក​បន្ត​ជូន​ដល់​ឃុំ សង្កាត់​និង​ពលរដ្ឋ​ខ្វះខាត​នៅតាម​មូលដ្ឋាន​គោលដៅ​ក្នុង​ខេត្ត​ស្ថិត​ក្នុង​ស្ថានភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​។ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ ២០២០ នៅ​សាលាខេត្ត​កំពត​។​

​លោក ជាវ តា​យ បាន​លើកឡើង​ទៀត​ថា បើទោះបី ជា​ស្ថានភាព​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា​ហាក់​ប្រសើរឡើង ហើយ​អ្នកជំងឺ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១២៣​នាក់ ក្នុងចំណោម​ករណី​ឆ្លង ១២៥​នាក់ នៅសល់តែ​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ក្តី ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សុខាភិបាល បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ បន្ត​គោរព​អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​បទបញ្ជា​នានា​របស់​រាជរដ្ឋាភិបាល​បន្ថែមទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។
​សម្រាប់​ស្ថានភាព​ខេត្ត​កំពត បន្ទាប់​ពី​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទាំង​ចំនួន​១២២ នាក់ បាន​ជាសះស្បើយ សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ ភ្ញៀវ​ទេសចរណ៍​ចាប់ផ្តើម​នាំគ្នា​មក​កម្សាន្ត​ខេត្ត​កំពត​ឡើងវិញ កន្លែង​បម្រើសេវា​ទេសចរណ៍​ផ្សេងៗ​ដែល​នៅ​ក្រៅ​បម្រាម ក៏​ចាប់ផ្តើម​ដំណើរការ​ជា​ប្រក្រតី​វិញ​ដែរ​។

​លោក​បាន​បន្តថា ជា​រៀងរាល់ថ្ងៃ​នៃ​ចុង​សប្តាហ៍ នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត ចរាចរ​មាន​ការកកស្ទះ​ជា​អ​ន្លឺៗ ខណៈ​ដែល​តំបន់​រមណីយដ្ឋាន​នានា មាន​ទេសចរ​ច្រើន​កោះករ ហើយ​ដើម្បី​រក្សា​សុខ​សុវត្ថិភាព សុខភាព និង​ផលប្រយោជន៍​រួម លោក​បាន​ស្នើ​ដល់​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុ​ធ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​ភ្ញៀវទេសចរ​ទាំងអស់ សូម​បន្ត​យកចិត្តទុកដាក់ ចូលរួម​អនុវត្ត​តាម​វិធានការ​អនាម័យ​របស់​ក្រសួង​សុខាភិបាល រក្សា​គម្លាត​សង្គម និង​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត​។

​លោក ជាវ តា​យ ក៏​បាន​បញ្ជាក់ទៀតថា ទោះយ៉ាងណា​ក៏ដោយ ស្ថានភាព​ជំងី​កូវី​ដ​១៩ បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ពលរ​ដ្ឋ​ខេត្ត​កំពត ជួប​បញ្ហា​ជីវភាព​ខ្វះខាត មួយចំនួន​ហើយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​ដូច​រដ្ឋបាល​ខេត្ត បាន​នឹង​កំពុង​យកចិត្តទុកដាក់​អំពី​បញ្ហា​រឿងនេះ​ជួយ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន តាម​តម្រូវការ​ខ្វះខាត​ជាក់ស្តែង មិនមែន​កៀរគរ​អំណោយ​មក​សម្រាប់​ទុក​ក្នុង​ឃ្លាំង​នោះទេ​។

​ជាមូយ​ឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​សំណូមពរ ផ្ដាំផ្ញើ​ដល់​មន្ត្រី​អនុសាខា​កាកបាទ​ក្រហម​ក្រុង ស្រុក ទាំងអស់ បន្ទាប់ពី​ទទួលបាន​នូវ​អង្ករ​និង​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​នេះហើយ ត្រូវ​បន្ត​យកទៅ​ចែកចាយ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​គោលដៅ​របស់​ខ្លួន ដើម្បី​សម្រាល​ការលំបាក​ខ្វះខាត​របស់​ពួកគាត់​និង​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ថែមទៀត​នៅក្នុង​ខេត្ត​កំពត​។​

​អំណោយ​ដែល​ត្រូវ​បែងចែក​ជូន​សម្រាប់​ដល់ អនុសាខា​កាកបាទ​ក្រហម​ក្រុង​ស្រុក​ទាំង​០៨ ក្នុងនោះ​រួមមាន​មួយ​ក្រុង​ស្រុក ទទួលបាន​អង្ករ​១​តោន ទឹក​អាល់កុល ៣០​លី​ត្រជែល​អាល់កុល​២០​ដប ខិត្តប័ណ្ណ​អប់រំ​បង្ការ​ជំងឺ​ឆ្លងកូវី​ដ​១៩​ចំនួន​១០០​សន្លឹក សាប៊ូ​២៥​ដុំ ដោយឡែក​សម្រាប់​ចែក​ដល់​ភូមិ​គោលដៅ​៤៨៨​ភូមិ មានទឹក​អាល់កុល ចំនួន​៤៨៨​លីត្រ​និង​ម៉ាស​ចំនួន​៤៨៨​ប្រអប់​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ