ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

លោក​កែវ​សារ៉ាត់​មេ​គយ​រដ្ធាករ ច្រករ អន្តរជាតិ​ជាំ កំពុង​សង្ងំ ប្រមូលប្រាក់​ព​ឈ្មួញ​ដឹក​ទំនិញ​តាមរបៀប​អំពើពុករលួយ​ស្របច្បាប់ ដោយ​មិន​ត្រួត​ពិនឹត្យមើល​គុណភាព​ទំនិញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ឧត្ដរមានជ័យ​៖ តាំង​ពី​លោក កែវ សារ៉ាត់ មក​កាន់​តំណែង​ជា​មេ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ជាំ មាន​ពលរដ្ឋ អាជីវករ ឈ្មួញ​ដឹក​ទំនិញ​ជាច្រើន​នាក់ ស្រក់ ទឹកភ្នែក​រាប់សែន​ដំណក់ ដោយសារតែ​លោក កែវ សារ៉ាត់​និង​បក្ខពួក គាប់សង្កត់ យក​លុយ​ពី​ពួក​គាត់​តាមរយៈ​ការបង់ពន្ធ ចូល​រដ្ឋ លើស​ទ្វេរ​ដង ។​

​រាល់ថ្ងៃ​គេ​សង្កេតឃើញថា​លោក កែវ សារ៉ាត់ មេ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ជាំ បាន​តម្រូវអោយ​ពលរដ្ឋ អាជីវ​ក ឈ្មួញ​ដឹក​ទំនិញ​ចូល​បង់លុយ​ជូន​លោក ក្នុង​មួយ​ក្បាល​ឡាន​មិន​ក្រោម​ពី​ប្រាំ​ម៉ឺន​រៀល ទៅ ៧​ម៉ឺន​រៀល នេះ​បើ​យោង​តាម​សម្ដី​បងប្អូន​អាជីវករ​ដែល​រកស៊ី​ដឹក​ទំនិញ​ចេញ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ជាំ​។​

​បើ​តាម​ប្រភព​ពី​អាជីវករ​ដដែល​បាន​បង្ហើប​អោយដឹងថា​ក្រោយពី​លោក​បាន​បង់ប្រាក់​រួច​នោះ​គ្រប់​ទំនិញ​គ្រប់​សារពើរ​ទាំងឡាយ គឺ​គយ​មិន​ដែល​បាន​ត្រួតពិនិត្យ​និង​មើល​ពី​គុណភាព​ទំនិញ​នោះទេ គឺ​ទទួល​ប្រាក់​ហើយ​ក៏​ឱ្យ​បេ​ី​ក​រថយន្ត​ចេញ​តែ​ម្ដង ។ ប្រជាពលរដ្ឋ​ក្នុងស្រុក ក៏ដូចជា​អាជីវករ​មួយចំនួន​ដែល​បានដឹង​រឿង​នេះ ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ខណៈ​ដែល​ទំនិញ​ខ្លះ​អាច​នឹង​ហួស​សុពលភាព​ក្នុង​ការប្រើប្រាស់ ។ ដូចនេះ​ពួកគាត់​សំនូមពរ​អោយ​ក្រសួង​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​មើល និង​រឹតបន្តឹង​ក្នុងករណី​ខាងលេ​ី​នេះផង ដេ​ី​ម្បី​សុខភាព​ប្រជាជន​ខ្មែ​រយេីង​។​

​យ៉ាងណាក៏ដោយ ការលើកឡើង​ថា​លោក កែវ សារ៉ាត់ មេ​គយ​និង​រដ្ឋាករ ច្រក​អន្តរជាតិ​ជាំ កំពុង​សង្ងំ ប្រមូលប្រាក់​ពី​ឈ្មួញ​ដឹក​ទំនិញ​តាមរបៀប​អំពើរ​ពុករលួយ​ស្របច្បាប់ ដោយ​មិន​ត្រួតពិនិត្យ​មើល​គុណភាព​ទំនិញ​នោះ ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​ពី​មេ​គយ​រូបនេះ ៕

Filed in: ព័ត៌មានជាតិ