ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កំពត​គាំទ្រ​រាល់​គម្រោង​អភិវឌ្ឍន៍​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អភិបាល​ខេត្ត​កំពត បាន​ជំរុញ​ដល់​អាជ្ញាធរ មន្ត្រី​នៃ​មន្ទីរ អង្គភាព​ជំនាញ និង​ពាក់ព័ន្ធ​ត្រូវ​សហការ​គាំទ្រ រាល់​គម្រោង​ទាំងឡាយណា​ដែល​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬ​ប្រយោជន៍​សាធារណៈ ជាពិសេស​គម្រោង​ការសាងសង់​ផ្លូវ​ថ្នល់​ជាដើម​។

​នេះ​ជា​ការលើកឡើង របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត នៅក្នុង​កិច្ចប្រជុំ​និត្យ​ពិភាក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​បេតុង ស្រប​តាម​បណ្ដោយ​មាត់​ឆ្នេរសមុទ្រ ប្រវែង​ជាង​បី​ពាន់​ម៉ែត្រ ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ នៅ​ព្រឺ​ក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ ២០២០​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​លើកឡើង​ទៀត​ថា រាល់​ការអភិវឌ្ឍន៍​តែងតែ​មាន​ផលប៉ះពាល់ បើ​មិន​ប៉ះពាល់​ដល់​ផ្នែក​រដ្ឋ គឺ​ប៉ះពាល់​ផ្នែក​ឯកជន ឬ​ប្រជាពលរដ្ឋ​ជាមិនខាន យ៉ាងណាមិញ ការអភិវឌ្ឍន៍​សាងសង់​ផ្លូវ​សាធារណៈ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជា​វិស័យ​អាទិភាព​នោះ ក៏​ដូចគ្នា​ដែរ គឺ​ទាមទារ​ឲ្យមាន​ការសហការ​គ្នា​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

​ទន្ទឹម​នឹង​ការគាំទ្រ លោក​អភិបាលខេត្ត​ក៏​បាន​ស្នើរ​ដល់ សប្បុរសជន ឬ​ម្ចាស់​ជំនួយ ត្រូវ​សហការ​ជាមួយ មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ឲ្យបាន​ល្អ ពិសេស​ត្រូវ​មាន​គំរូ​ប្លង់​មេ មាន​ការប្រកាស​ផ្សព្វផ្សាយ​ជូនណឹង ដល់​ប្រជាពលរដ្ឋ និង​មជ្ឍដ្ឋាន​នានា​ឲ្យបាន​ដឹង​ទូលំទូលាយ ដើម្បី​ចៀសវាង​បាតុភាព​អវិជ្ជមាន​ណាមួយ​កើតឡើង​នៅ​ពេល​ក្រោយ​។​

​គួរ​រំឭក​ដែរ​ថា គម្រោង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ មាន​ប្រវែង​ជាង​៣,៥០០ ម៉ែត្រ ទទឹង​១២​ម៉ែត្រ ប្រើប្រាស់​ថវិកា​របស់​ស​ប្បុរ​សជន​។ ក្រោយពេល​បាន​សាងសង់​ប្រវែង​ជាង​មួយ​ពាន់​ម៉ែត្រ ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារ​មាន​មតិ​រិះគន់​ពី​អ្នកសារព័ត៌មាន និង​ការមិនយល់ស្រប​ពី​ប្រជា​សហគមន៍​។

​ដោយឡែក​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ រដ្ឋបាល​ខេត្ត​បាន​ជំរុញ​នូវ​គោលការណ៍​សំខាន់ៗ រួមមាន​៖​ទី​១. ចុះ​សិក្សា​កំណត់​ទីតាំង​ឲ្យ​ច្បាស់លាស់​, ២. មន្ត្រី​សូរិយោដី​ត្រូវ​គូស​គំរូ​ប្លង់​មេ , ៣.​អាជ្ញាធរ​ស្រុក និង​ឃុំ​ត្រូវ​ចុះ​សម្របសម្រួល និង​ស្រង់​ព័ត៌មាន​ទា​ក់ទង់​នឹង​គម្រោង​សាងសង់​ផ្លូវ​, ៤.​មិន​អាច​សាងសង់​ទេ​បើ​គ្មាន​គំរូ​ប្លង់​មេ និង​ទី ៥. មន្ត្រី​ជំនាញ​និង​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ឲ្យបាន​ល្អ ដើម្បី​ឲ្យ​គម្រោង​មួយ​នេះ អាច​ដំណើរការ​បាន​ដោយ​រលូន និង​ឆាប់រហ័ស​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ