ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សមត្ថកិច្ច​ដោយ​មិន​ហ៊ាន​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​នឹង​អាប៉ោង​នៅ​ស៊ីធរ​កណ្តាល​ប្រហែល​ត្រូវ​ថ្នាំ​រណ្តំ​មើលទៅ​..!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រៃវែង ៖ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ទីតាំង​ល្បែង​ប្រជល់មាន់ និង​អាប៉ោង ស្ថិតនៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​ក្នុង​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង កំពុងបើក​លេង​យ៉ាង​រលូន​ដោយ​មិន​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ឡើយ​។​

​ភ្ញៀវ​ដែល​ចូល​ទៅ​លេង​នៅ​ទីនោះ​បាន​និយាយថា ម្ចាស់​សង្វៀន​ជល់​មាន់បាន អះអាងថា​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​នោះទេ ដោយ​ថា គេ​បាន​ចំណាយ​ប្រាក់​ជាច្រើន​សំរាប់​បង់​ឲ្យ​ថ្នាក់លើ ក៏​ដូច​ជា​មន្ត្រី​សមត្ថកិច្ច​ទូទាំង​ខេត្ត​ព្រៃវែង​ផងដែរ ដើម្បី​បើក​ការ​លេងល្បែង​ទាំងនេះ​ជា​រៀងរាល់ថ្ងៃ​បាន ដូច្នេះ​បងប្អូន​ជា​ភ្ញៀវ​កុំ​ខ្លាច​ឲ្យសោះ ។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សូម​សំណូមពរ​ដល់ ឯកឧត្តម ជា សុ មេ​ធី អភិបាលខេត្ត​ព្រៃវែង និង​ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ​ខេត្ត​ព្រៃវែង ;​សូមមេត្តា​ចាត់វិធានការណ៍​បង្ក្រា​ប​ទៅ​លើ​ទីតាំង​សង្វៀន​ជល់​មាន់​និង​អាប៉ោង ខាងលើ​នេះ​ផង សូម​កុំ​បណ្តែតបណ្តោយ​ជា​បន្ត​ទៀត​អី ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩ ចំណុច ដែល​ប្រមុខ​រាជរដ្ឋាភិបាល ប្រាប់​ឱ្យ​មន្ត្រី​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ត្រូវ​តែ​អនុវត្ត​តាម​ទូ​នាទី​រៀងខ្លួន​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​៕

 

Filed in: ព័ត៌មានជាតិ