ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​បរិច្ចាគ​សម្ភារៈ​បរិក្ខា ថវិកា​និង​ស្បៀងអាហារ​ជូន​សាខា​កាកបាទក្រហម​ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​រួមចំណែក​ទ្រទ្រង់​ដល់​ការងារ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហ​ម​កម្ពុជា​ខេត្ត​កំពត ក៏ដូចជា​ដើម្បី​ចែករំលែក​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ នៅក្នុង​អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​បាន​បរិច្ចាគ​សម្ភារៈ បរិក្ខា ថវិកា និង​ស្បៀងអាហារ​មួយ​ចំនួន​ដល់​សាខា​កាកបាទក្រហម ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលាខេត្ត​កំពត នា​រសៀល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ ២០២០ ក្រោម​វត្តមាន លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត និង​សហការី​។​

​ការធ្វើ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​សប្បុរសធម៌ របស់ អ្នកឧកញ៉ា​បណ្ឌិត​ទ្រី​ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​នេះ ដើម្បី​រួមចំណែក​ក្នុង​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ទ្រទ្រង់​ការងារ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​អបអរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០​។​

​អំណោយ​សប្បុរសធម៌ រួមមាន​អង្ករ​ចំនួន​១០​តោន មី​ចំនួន​១០០​កេះ​ធំ ទឹក​អាកុល​ចំនួន ៣០០​លីត្រ និង​ថវិកា​ចំនួន ៤០​លាន​រៀល សម្រាប់​ត្រៀម​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត ពិសេស​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​មូលដ្ឋាន​នៅ​ខេត្ត​កំពត​។​

​នៅក្នុង​ឱកាស​នោះ លោក ជាវ តា​យ បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ អ្នកឧកញ៉ា​បណ្ឌិត ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប និង​លោកជំទាវ​ឧកញ៉ា​គៀន ស្រី​នាង ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ស្របពេល​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាននិងកំពុង​ត្រូវការ​សម្រាប់​យក​ទៅ​ផ្ដល់ជូន​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​។ អំណោយ​ទាំងនេះ គឺ​ពិត​ជា​សំខាន់ ដែល​បាន​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌​ជាមួយ​សាខា​កាកបាទក្រហ​ម​ខេត្ត ក៏ដូចជា​រដ្ឋបាលខេត្ត និង​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ស្ថានការណ៍​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩ ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ